ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុម បានអង្គុយផឹកស៊ីនៅមុខផ្ទះ ហើយស្រែកឡូឡា ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋ និងអ្នក ជិតខាង ខណៈនោះក៏ត្រូវ យុវជនមួយក្រុម ដែលធ្វើការនៅក្នុងហាងនំប៉័ង ABC បានយកដុំថ្មទៅគុបស្រោចទៅលើក្រុម ក្មេងស្ទាវដែលអង្គុយផឹកស៊ីបណ្តាលឲ្យមនុស្សចំនួន ២ នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ រួចក្រុម យុវជនខាងលើនេះបានបិទ ទ្វារនៅ សម្ងំដេកក្នុងផ្ទះវិញបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង ០០ នាទីយប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចខាង ក្រោយហាងនំប៉័ង ABC ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញក្រុមកម្មករក្នុងឃ្លាំងដែកមួយកន្លែងមានគ្នា ៥ទៅ ៦ នាក់បានអង្គុយផឹកស៊ីនៅមុខឃ្លាំង តាំងពី ល្ងាចរហូតដល់ម៉ោងកើតហេតុ ដោយសារក្រុមយុវជន បុគ្គលិក របស់ហាងនំប៉័ងខឹងសម្បាទ្រាំ មិនបានក៏បានយក ដុំថ្មគប់ពីអគារស្នាក់នៅ របស់គេចុះមក ក្រោម បណ្តាលឲ្យត្រូវចំក្រុមក្មេងស្ទាវចំនួន ២ នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះ ធ្វើឲ្យផ្អើលដល់ នគរបាលមូលដ្ឋាន និងមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយជនរងគ្រោះ មិនបានដាក់ពាក្យ បណ្តឹង នោះ ទើបសមត្ថកិច្ចនគរបាល នាំគ្នាត្រឡប់ទៅវិញ ដោយមិនបានវែកញែករកហេតុផលអ្វីនោះទេ  ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]