ប្រភេទស្ដេចពស់យក្សមិចស៊ីកូ ដែលជាពពួកសត្វរស់នៅក្នុងព្រៃមិចស៊ីកូ និងនៅអារីសូណា សហរដ្ឋអាមេរិក បានបង្កជាភាពភ្ញាក់ផ្អើល ដល់គូស្នេហ៍វ័យចំណាស់មួយគូ ដែលជាអ្នករស់នៅប្រទេសអង់គ្លេសទៅវិញ កាលពីពេលថ្មីៗនេះ។

តាមប្រភពព័ត៌មានរបស់ប៊ីប៊ីស៊ី បានឲ្យដឹងថា គូស្នេហ៍មួយគូមានឈ្មោះថា Linda និង Geoff Peck ដែលពួកគេជាអ្នករស់នៅទីក្រុងតូច Cleethorpes ប្រទេសអង់គ្លេស។ ជាដំបូងពួកគេគិតថា នេះសត្វខ្យងពណ៌ខ្មៅ តែនោះមិនមែនដូចជាអ្វីដែលពួកគេគិតនោះទេ។ ការពិតនោះជាសត្វពស់ ដែលបានវារចេញពីមាត់បំពង់បង្ហូរលូ និងចាប់ផ្ដើមវារយឺតៗ មកកាន់ទ្វារខាងក្រោយផ្ទះរបស់ពួកគេ។

ជាមួយគ្នានោះ អ្នកជំនាញខាងប្រភេទសត្វល្មូននៅក្នុងតំបន់នេះ បានទៅកាន់ផ្ទះអ្នកទាំងពីរ ទៅតាមការស្នើរសុំរបស់អ្នកទាំងពីរ ដើម្បីធ្វើការពិនិត្យ ដែរនៅក្នុងនោះ អ្នកជំនាញនេះក៏បានធ្វើការព្រមានថា នេះប្រហែលជាមិនមែនសត្វពស់តែមួយ ដែលរស់នៅក្នុងតំបន់នេះនោះទេ ដូចនេះត្រូវតែបន្ថែមការប្រុងប្រយ័ត្ន។

សម្រាប់ប្រភេទសត្វពស់នេះ អាចលូតរហូតដល់ ជាងមួយម៉ែត្រ។ តើប្រិយមិត្ដនឹងធ្វើយ៉ាងណា ប្រសិនជាប្រទះឃើញសត្វពស់នៅក្នុងផ្ទះ ឬក្បែរផ្ទះរបស់លោកអ្នកនោះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]