កាលពីថ្មីៗនេះ ក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យា Google បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននឹងបង្ហាញ ប្រព័ន្ធ Android ៤.៤ ថ្មីរបស់ខ្លួន ដោយដាក់ឈ្មោះតាមនំសូកូឡា ដ៏ល្បីល្បាញ Kit Kat គួរឲ្យភ្ញាក់ផ្អើល នាពេលកន្លងទៅនេះ។

ក្នុងនោះ លោកស្រី Jennifer Podhajsky អនុប្រធានក្រុមហ៊ុន Hershey ដែលជាក្រុមហ៊ុនផលិត Kit Kat នេះបានឲ្យដឹងថា ក្រុមហ៊ុន Hersey យល់ព្រមលក់ឈ្មោះ ផលិតផលនេះ ទៅឲ្យ Google ព្រោះប្រព័ន្ធ Android របស់ Google នេះកំពុងដំណើរការ លើប្រព័ន្ធទូរស័ព្ទ និង Tablet ប្រមាណជាង ៧៥០ លានគ្រឿងទូទាំងពិភពលោក ដែលនេះជាកម្លាំងចលករ ជម្រុញការលក់ Kit Kat របស់ក្រុមហ៊ុនលោកស្រី ឲ្យមានកំនើនឆាប់រហ័ស តបតាមតម្រូវការភាគច្រើន របស់យុវវ័យ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ Android សេរី ៤.៤ នេះ ប្រហែលជាដាក់ឲ្យដំណើរការ នៅកំឡុងខែតុលា ខាងមុខឆាប់ៗនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]