កាលពីថ្មីៗនេះ យោងតាមគេហទំព័រ ប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ ដ៏ធំរបស់ប្រទេសហ្វាំងឡង់ Nokia បានយល់ព្រមលក់ក្រុមហ៊ុនរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Microsoft ហើយ ដោយក្នុងទំហំទឹកប្រាក់ រហូតដល់ ៧.២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft លោក Steve Ballmer បានបញ្ជាក់ថា ការទិញយកក្រុមហ៊ុន Nokia នេះ ក្នុងគោលបំណងដើម្បី ជម្រុញទីផ្សារ Microsoft ឲ្យឈានទៅរក ការប្រកួតប្រជែងខាងផ្នែក ទូរស័ព្ទនៅពេលខាងមុខ បន្ទាប់ពីក្រុមហ៊ុនលោក បានក្តោបក្តាប់ទីផ្សារ Software និងកំព្យូទ័រ ស្ទើរទូទាំងពិភពលោក រួចមកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia ទើបតែដាក់លក់ ទូរស័ព្ទសេរីថ្មី Lumia របស់ខ្លួន កាលពីថ្មីៗនេះ ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន ហើយចំណែកឯ បុគ្គលិកប្រមាណ ៣២ ០០០នាក់ របស់ Nokia នឹងត្រូវបង្វែរមកធ្វើការឲ្យ Microsoft វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]