គូស្នេហ៍ពីរនាក់ ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច បាននិយាយពីមោទនៈភាពរបស់ពួកគេ ដែលសាមញ្ញ និងចំណាយប្រាក់តិចបំផុត ដោយអស់តែ ១.៥ដុល្លារតែប៉ុណ្ណោះ។

លោក Georgina Porteous និង Sid Innes បានរៀបចំថ្ងៃដ៏សំខាន់របស់ពួកគេ ដោយមានការចូលរួមពីគ្រួសារ និងមិត្តភក្កិជាច្រើន ក្នុងនោះរួមមានចិញ្ចៀនអាពាហ៍ពិពាហ៍ ផ្កា នំពងទា ហើយក៏មានជាងថតរូបផងដែរ។ ពួកគេក៏បានរៀបចំនូវ ភេសជ្ជៈ ភ្លេង និងអ្នករាំក្នុងថ្ងៃពិសេសរបស់ពួកគេដែរ ដែលស្ថិតនៅ Scottish Highlands ប្រទេសស្កត់ឡែន ដែលចំណាយថិវិកាតិចបំផុត មិនគួរឲ្យជឿ។

ក្រៅពីបង់ថ្លៃសំបុត្រអាពាហ៍ពិពាហ៍ ១០៩ដុលារ គឺពួកគេចំណាយតែ ១.៥ដុល្លារទៀតតែប៉ុណ្ណោះ ក្នុងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ។ ជាធម្មតា សំរាប់អាពាហ៍ពិពាហ៍មួយ ទោះជាធ្វើតូចប៉ុនណាក៏ដោយ យ៉ាងហោចណាស់ក៏ត្រូវចំណាយ ថវិកាប្រមាណ ៣១,០០០ដុល្លារដែរ នៅប្រទេសអង់គ្លេស។ តែចំពោះ គូស្នេហ៍ទាំងពីរនេះវិញ បាននិយាយថា ពួកគាត់គ្មានឃើញចំនុចសំខាន់អ្វីមួយ ដែលត្រូវធ្វើមង្គលការលក្ខណៈធំ ចំណាយប្រាក់ច្រើននោះទេ។ អាពាហ៍ពិពាហ៍ គឺវាស្ថិតទៅលើ ក្ដីស្រលាញ់រវាងគ្នានឹងគ្នា រវាងមនុស្សពីរនាក់ ដែលស្ម័គ្រចិត្តនៅជាមួយគ្នាតែប៉ុណ្ណោះ។

អ្វីដែលពួកគេមិនអាចគេចបាននោះ គឺថ្លៃសំបុត្រអាពាហ៍ពិពាហ៍ ១០៩ដុល្លារ ក្រៅពីនេះ របស់ក្នុងពីធីមង្គលការរបស់ពួកគេ គឺជាអំណោយពីបងប្អូន និងអ្នកជិតខាងធ្វើឲ្យទាំងអស់។ នេះគឺជា អាពាហ៍ពិពាហ៍ដ៏សាមញ្ញបំផុត និងចំណាយថវិកាតិចបំផុតផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតរបស់ពួកគេ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]