រាជធានីភ្នំពេញ ៖ ករណីតារាមួយចំនួនដែល ទៅសម្តែងនៅអាមេរិក តែបែរជាគេចមិនត្រឡប់មកស្រុកវិញ បានជះឥទ្ធិពលអាក្រក់ដល់សិល្បករមួយចំនួន ដែលត្រូវទៅសម្តែងនៅអាមេរិក ។ តារាដែលកំពុងតែត្រៀមខ្លួនចេញទៅស ម្តែងនៅអាមេរិក មានក្តីបារម្ភ ព្រោះមិនដឹងខាងទូតអាមេរិក ផ្តល់សិទ្ធិឱ្យទៅ ឬអត់ទេ បើមានគំរូតារាគេចខ្លួនសម្ងំរស់នៅអាមេរិក ដោយខុសច្បាប់ទៅហើយនោះ។

បន្ទាប់ពីមានរឿងរ៉ាវស្តីពីសិល្បករមួយចំនួនសម្ងំគេច ខ្លួនរស់នៅមិនស្របច្បាប់ក្នុង ទឹកដីមហាអំណាចសហរដ្ឋអាមេរិក ពេលទៅសម្តែងនៅទីនោះមក ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទំនងជារឹតបន្តឹងខ្លាំងចំពោះតារាខ្មែរ ដែលដាក់ពាក្យសុំទិដ្ឋាការទៅសម្តែងនៅទីនោះ ។ ជាក់ស្តែងតារាមួយចំនួនធ្លាក់សម្ភាសន៍ ជាច្រើនដងមកហើយ ។ រឿងនេះធ្វើឱ្យតារាខ្លះពុំសូវមានជំនឿចិត្តថា បានទៅអាមេរិកសោះ ។ រឿងរ៉ាវគេចសម្ងំរស់នៅអាមេរិកខុសច្បាប់នេះ បានស្ងប់ស្ងាត់យូរមកហើយ តែថ្មីៗនេះកើតមានទៀត ។ កាលពីប្រមាណជិត១០ឆ្នាំមុន ដោយករណីតារាគេចខ្លួននោះ ធ្វើឱ្យតារាដែលចង់ទៅអាមេរិកល្វីងមុខគ្រប់គ្នា ទម្រាំបានឆ្លងទៅសម្តែងនៅអាមេរិក គឺត្រូវឆ្លងកាត់ការសួរនាំ និងមានលក្ខខណ្ឌតឹងតែងខ្លាំងណាស់ ។

សម្រាប់ពេលនេះ តារា៤ដួងមានតារាបង្ហូរទឹកភ្នែក ដែលឆាបយកភាពល្បីឈ្មោះក្នុងរឿង «មរណមាតា» នាងលី ច័ន្ទសីហា, លោកជិន សុីណារ៉ាក់, លោកជួប ច័ន្ទកក្កដា ហៅរ៉ូលីន និងតារាវ័យក្មេង យេៗ នាងម៉ាក សែនសូនីតា កំពុងតែស្កករឿងទៅសម្តែងនៅអាមេរិក ដោយត្រូវលើកពេលម្តងហើយ ម្តងទៀត ព្រោះតែស្ថានទូតអាមេរិកតឹងតែងពេក ។ បើសិនជាកុំមានករណីរឹតបន្តឹងនៅទូតអាមេរិក ទំនងមកពីមានរឿងតារាគេចនៅទីនោះ កុំអីពួកគេបានទៅសម្តែងនៅអាមេរិក តាំងពីខែកក្កដាម៉្លេះ។ តារាទាំង៤នាក់នោះ ចំណាយពេលចូលទូតអាមេរិកច្ រើនលើកមកហើយ តាំងពីមានអារម្មណ៍ភ័យបុកពោះ រហូតក្លាយជាអារម្មណ៍ធម្មតានៅតែទូតអាមេរិក មិនទាន់អនុញ្ញាតឱ្យទៅ។ គេតម្រូវឱ្យអ្នកធានារកឯកសារនេះ ឯកសារនោះគ្រប់លើក ធ្វើឱ្យតារាទាំងនោះស្ងាបគ្រប់គ្នា ។ ក្នុងដើមខែកញ្ញា តារាទាំង៤ដួងនោះ ត្រូវទូតអាមេរិកហៅទៅជួបទៀតហើយ ប៉ុន្តែមិនដឹងថា បានជោគជ័យ ឬបរាជ័យទេ ។ ទោះជាយ៉ាងណាក្តី ពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលដំណឹងអវិជ្ជមាន ។

កញ្ញាលី ច័ន្ទសីហា អះអាងថា នាងសល់ក្តីសង្ឃឹមខ្លះចំពោះការបាន ទៅសម្តែងនៅអាមេរិកតាមរយៈអ្នកធានា ដោយរំពឹងថា នឹងមានលិខិតស្នាមត្រឹមត្រូវ ។ ទោះជាលំបាកបែបណា នាងនៅតែចង់ទៅសម្តែង ព្រោះនេះជាជំហានថ្មីមួយទៀត ដែលនាងអាចបង្ហាញមុខជូនប ងប្អូនខ្មែរនៅទីនោះ ដែលចង់ឃើញការសម្តែងរបស់នាង ផ្ទាល់ ។ សីហា និយាយថា នាងមិនអាចធ្វើដូចអ្នកទៅមុន ដែលគេចខ្លួននៅស្រុកគេខុសច្បាប់ទេ ព្រោះនៅស្រុកយើងនាងមានការងារ ខ្លះៗត្រូវធ្វើ គឺក្រៅពីសម្តែង នាងមានមុខរបរសំអាងការ ដូច្នេះត្រូវប្រញាប់ត្រឡប់មកជួយប៉ារបស់នាង ដោយសារតែប៉ុន្មានខែទៀត រដូវរៀបមង្គលការចូលមកដល់ហើយ ។

លោកទុយ និងអ្នកនាងយុគ ចិន្តា ពិធីករ ពិធិការិនីរបស់ទូរទស្សន៍សុីធីអិន ធ្លាប់បានសំណូមពរដល់អ្នក ដែលគេចខ្លួនរស់នៅអាមេរិកឱ្យគិតគូររឿងនេះឡើងវិញ បើសិនជាអាចគួរតែវិលមកស្រុកខ្មែរវិញ ដើម្បីឱ្យតារា ផ្សេងៗបានទៅសម្តែង ព្រោះធ្វើបែបនេះពិតជាស្ទះដំណើរអ្នក ក្រោយៗទៀតមិនខាន ។ អាមេរិកមិនមែនចេះតែចង់ធ្វើអ្វីបានតាមចិត្តទេ គួរតែពិចារណា បើសិនជាចង់រស់នៅទីនោះមែន គួរតែធ្វើឡើងក្នុងរូបភាពត្រឹមត្រូវ មានច្បាប់ទម្លាប់ ។ ម៉្យាងគួរតែគិតថា ស្រុកយើងក៏មានការរស់នៅល្អម៉្យាងដែរ សំខាន់មិនមែនជាមនុស្សខ្ជិល តែបើយើងមានជំនាញច្បាស់ ការងារពិតជារត់រកមិនខាន មិនបាច់ឆ្លងដល់ស្រុកគេទេ ។ គ្រាន់

តែទៅសម្តែង ហើយដល់ពេលកំណត់វិលមកវិញ នោះជារឿងត្រឹមត្រូវ មិនត្រូវគេចវេះទេ វាជាគំរូមួយមិនល្អឡើយ ។ មុននេះ មិនយូរប៉ុន្មាន នាងហង្ស ពិសី និងតារាស្រីម្នាក់ទៀត បានគេចខ្លួនរស់នៅអាមេរិក ពេលទៅសម្តែង ។ ដោយសារតែត្រេកត្រអាលគេចខ្លួនរស់នៅប្រទេស គេដោយខុសច្បាប់ពេលទៅសម្តែងនោះ កន្លងមកមានតារាមួយចំនួនត្រូវគេបញ្ជូនត្រឡប់មកកម្ពុជាវិញ ។ 
គេនឹងរង់ចាំមើល តើតារាបួនដួង គឺលោកជិន សុីណារ៉ាក់ នាងលី ច័ន្ទសីហា នាងម៉ាក សែន សូនីតា និងរ៉ូលីន ត្រូវស្ថានទូតអាមេរិក អនុញ្ញាតឱ្យទៅសម្តែងទេ ខណៈមានភាពតឹងរ៉ឹងដែលអាច បណ្តាលមកពីគំរូអាក្រក់កន្លងមកនោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា