យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា អគី្គភ័យបានឆាបឆេះផ្ទះមួយខ្នង កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ស្ថិតក្នុងទីក្រុង Elmira សហរដ្ឋអាមេរិក បណ្តាលឲ្យក្មេងចំនួន ៤នាក់ បានស្លាប់បាត់បង់ជីវិត។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា ក្មេងចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះចេញពីផ្ទះ ដែលបានឆាបឆេះនោះ ប៉ុន្តែក្រោយមកក៏បានស្លាប់ ហើយប៉ូលីសមិនទាន់បានកំណត់អត្តសញ្ញាណ និងអាយុក្មេងទាំងនោះឡើយ។

ជាមួយគ្នានេះដែរ បើតាមសម្តីអ្នករស់នៅក្បែរនោះ បានប្រាប់ប៉ូលីសថា គាត់បានឃើញអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង ថែមទាំងមានអណ្តាតភ្លើង ចេញពីបង្អួច និងទ្វារផ្ទះទៀតផង។ អ្នករស់នៅក្បែរនោះបានបន្តទៀតថា ក្មេងៗដែលនៅក្នុងផ្ទះ មានអាយុចាប់ពី ៥ឆ្នាំ ដល់ ១៥ឆ្នាំ។

ទោះបីជាយ៉ាងនេះក៏ដោយ នៅពេលកើតហេតុ អ្នករស់នៅក្បែរនោះបាននាំគ្នាជួយ ដោយបានវាយបំបែកកញ្ចក់បង្អួច ដើម្បីឲ្យក្មេងៗរត់ចេញ ប៉ុន្តែដោយសារតែផ្សែងខ្លាំងពេក មើលអីមិនឃើញ ទើបត្រូវរង់ចាំរហូតដល់អ្នកពន្លត់អគ្គីភ័យមកដល់ ប៉ុន្តែគួរឲ្យសោកស្តាយ ក្មេងៗទាំង ៤នាក់នោះ នៅតែមិនអាចរួចផុតពីសេចក្តីស្លាប់បាន៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]