នេះគឺជាទិដ្ឋភាពមួយ ដែលថតដោយកាមេរ៉ាសុវត្ថិភាព ពីស្ថានីយរថភ្លើងមួយ នៅប្រទេសអង់គ្លេស ដែលបង្ហាញពីបុរសម្នាក់ បានរុញរទេះដឹកវាលី ចូលទៅក្នុងផ្លូវរថភ្លើង ដោយមិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃបន្តិចសោះ។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញពីសកម្មភាពទាំងស្រុង របស់ជនល្មើស ខណៈពេលដែលរុញរទេះតាមផ្លូវ ហើយរុញចូលទៅក្នុងផ្លូវ រថភ្លើង ស្ថានីយ Euston ទីក្រុងឡុង តែសំណាងល្អ គ្មាននរណាម្នាក់ រងរបួសឡើយ។ ប៉ូលីសកំពុងតែ ពិនិត្យមើលវីដេអូ ហើយមើលមុខជនល្មើស ដើម្បីតាមចាប់ខ្លួន យកមកដាក់ទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បើរថភ្លើងបើកក្នុងល្បឿនលឿន វានឹងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់មនុស្សក្នុងរថភ្លើង និងអ្នកដំណើរដែល នៅជិតស្ថានីយផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើរបស់បុរសម្នាក់នេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]