យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា អ្នកបើកបរតាក់ស៊ី វ័យ ៣៧ឆ្នាំម្នាក់ ត្រូវអ្នកដំណើរពីរនាក់ ចាក់ចំនួន ១១កាំបិត និងប្លន់យកប្រាក់អស់ជាង ២០០ដុល្លារ កាលពីថ្ងៃ០២ ខែកញ្ញា កន្លងទៅនេះ នៅក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។

បើតាមសម្តីអ្នកបើកបររូបនោះ បានប្រាប់ប៉ូលីសថា នៅពេលគាត់ឈប់រថយន្ត បុរសពីរនាក់នោះ បានចេញពីរថយន្ត ដោយម្នាក់ឈរនៅក្បែរទ្វាររថយន្ត និងកំពុងដកលុយចេញពីកាបូប ប៉ុន្តែមួយរំពេចក្រោយមក ពួកគេទាំងពីរនាក់ បានចាក់គាត់ និងកញ្ឆក់យកប្រាក់របស់គាត់ ចំនួនជាង ២០០ដុល្លារទៅបាត់តែម្តង។

យ៉ាងណាមិញ ជនល្មើសទាំងពីរនាក់នោះ ត្រូវប៉ូលីសឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងតាមចាប់ខ្លួន ចំនែកឯអ្នកបើរបរតាក់ស៊ីរូបនោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរបួស ក្បាល ដៃ ទ្រូង និង ក៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]