ភ្នំពេញ៖ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវស្រ្តីម្នាក់បើករថយន្តលុច្សស៊ីបុក និងកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបាក់ជើង ទាំងសងខាង យ៉ាងអាណោជអាធ័ម កាលពីម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ  ២០១៣ នៅក្រោមស្ពានអាកាស ៧មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ប៊ុនសុង អាយុ ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅក្រុម៥ ផ្លូវ លំភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ គ 9050។ ដោយឡែក ស្រ្តីជាអ្នកបើករថយន្តបង្កហេតុវិញ មានឈ្មោះ សៀ សុជាតិ អាយុ២០ឆ្នាំ ជាអាជីវករ បើករថយន្តម៉ាក់លុច្សស៊ីស  RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L- 9116 ។

បើតាមមន្ត្រីនគរបាល ដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបង្ក  ហេតុ និងម៉ូតូ បានបើកក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាក្រោមស្ពានអាកាស ៧មករា បត់ឆ្លងមកតាមផ្លូវ សហព័ន្ធរុស្ស៊ី។ លុះមកដល់ ចំណុចកើតហេតុ រថយន្តក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ និងកិនអូសជាច្រើន ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ បាក់ជើងទាំង២ ស្រែកគួរឲ្យអាណោចអាធ័មនៅលើចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកឃើញ ហេតុអាណិតអាសូរជនរងគ្រោះយ៉ាងខ្លាំង។

ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍នៅក្បែរកន្លែងកើតហេតុ បានឃាត់រថយន្ត និងម្ចាស់ ព្រមទាំង យកម៉ូតូរបស់ជនរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ រីឯជនរងគ្រោះ ត្រូវបានដឹកយកទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]