យោងតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា បុរសសញ្ជាតិ ញ៊ូហ្សែលឡេន ម្នាក់ បានរត់ផុតពីសេចក្តីស្លាប់ ទាំងភ័យរន្ធត់ បន្ទាប់ពីត្រូវជាប់គាំង ទៅណាមិនរួច នៅលើកោះដាច់ស្រយ៉ាល មួយកន្លែង ក្នុងប្រទេសអូស្ត្រាលី។

បុរសម្នាក់នេះ ត្រូវបានស្គាល់ឈ្មោះថា រ៉ាយអ៊ិន គាត់បានធ្វើដំណើរមកស្រាវជ្រាវរុករក នៅតំបន់ឆ្នេរ ភាគខាងលិច នៃប្រទេសអូស្រ្តាលី រហូតជិតអស់ស្បៀងបំរុង ក៏មកដល់កោះដាច់ស្រយ៉ាលមួយ ប៉ុន្តែគាត់បែរជាទៅណាមិនកើត ព្រោះតែនៅទីនោះ មានសត្វក្រពើទឹកប្រៃ ដ៏ធំសម្បើមមួយក្បាល បានព្យាយាមតាមឃ្លាំមើល និង ចាំខាំរូបគាត់ធ្វើជាចំណីរបស់វា រាល់ពេលដែល គាត់ចង់ចាកចេញពីទីនោះ។ រាល់ពេលដែលគាត់ បំរុងធ្វើការចាកចេញពីកោះ សត្វក្រពើមួយក្បាលនោះ វាតែងតែធ្វើអោយខ្លួនរបស់វា បាត់ចូលទៅក្នុងទឹក ដូចជាការត្រៀមវាយប្រហារចំណី យ៉ាងដូច្នោះដែរ ដែលជាហេតុធ្វើអោយគាត់ត្រូវជាប់នៅលើនោះ អស់រយៈពេល ២សប្តាហ៍ ទំរាំមានអ្នកមកជួយគាត់ ក្រោយពីអ្នកនៅតំបន់នោះ ប្រទះឃើញមានភ្លើង នៅលើកោះ ដាច់ស្រយ៉ាល ដែលគាត់ ជាប់ទៅណា មិនរួចនោះ។ ក្នុងនោះដែរ គាត់បាននិយាយថា គាត់ពិតជាមានការព្រួយបារម្ភ ជាខ្លាំងនៅពេលនោះ ព្រោះតែស្បៀងរបស់គាត់ ជិតអស់ តែសំណាងខ្លាំងណាស់ ដែលមានមនុស្សមកជួយគាត់ទាន់ពេលវេលា។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]