យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជាអ្នកបើកបរម៉ូតូម្នាក់ ត្រូវបានរថយន្តធុនធំមួយគ្រឿង បើកបុកពីក្រោយ បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្ត ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យគាត់ បាត់បង់ជីវិតឡើយ។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ៩ និង ២៨នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ស្ថិតក្នុងទីក្រុង Yishun ប្រទេសសឹង្ហបុរី បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូម្នាក់ រងរបួសស្រាល និងគៀបជាប់ក្រោមរថយន្ត ហើយត្រូវបានគេជួយសង្រ្គោះ។

យ៉ាងណាមិញ បន្ទាប់ពីកើតហេតុ បុរសរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងសភាពមាំមួន និងនៅដឹងខ្លួននៅឡើយ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]