នាង Colgate អាយុ ១៨ ឆ្នាំ បានត្រូវគេបោះឆ្នោតឲ្យជាប់ ជាអ្នកមានមុខស្អាតជាងគេ ក្នុងការប្រកួតមួយរៀបចំដោយ ក្រុមហ៊ុន Lorraine Cosmetics ។ បេក្ខនារីក្នុងការប្រកួតនេះ មិនអនុញ្ញាតឲ្យតុបតែងមុខ និង មិនត្រូវធ្លាប់ឆ្លងការវះកាត់កែសម្ផស្ស ។ Colgate ត្រូវបានគណៈកម្មការជ្រើសរើស ជាបេក្ខនារី ៣ នាក់ចុងក្រោយ ហើយត្រូវបានមហាជនបោះឆ្នោត ឲ្យជាប់ជានារីដែលមានមុខស្អាតជាងគេ ។

លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រ ដែលស្រាវជ្រាវលើរូបសម្ផស្ស បានអះអាងថា ទម្រង់មុខរបស់នាង គឺសឹងតែឥតខ្ចោះ បើតាមការគណនាជាលេខ។ ទម្រង់មុខនាងមានភាពស៊ីមេទ្រី និង គម្លាតរវាងមាត់ ភ្នែក ចង្កា និង ថ្ងាស របស់នាង ស្របនឹងតួលេខវិទ្យាសាស្រ្ត ដែលចាត់ទុកថាជាទម្រង់ស្អាតបំផុត ។ ចម្ងាយរវាងភ្នែកទាំងពីររបស់នាង ស្មើរនឹង ៤៤ ភាគរយ​ នៃចម្ងាយទទឹងមុខរបស់នាង ដែលសឹងតែឥតខ្ចោះ ។ ចម្ងាយដែលឥតខ្ចោះតាមអ្នកវិទ្យាសាស្រ្ត គឺ ៤៦ ភាគរយ។ ប៉ុន្ដែមានកត្ដាជាច្រើនទៀតដែល ដូចជា​ នាងមានភ្នែកធំៗ ឆ្អឹងថ្ពាល់ខ្ពស់ និង បបូរមាត់ពេញ។

តើប្រិយមិត្តមានមតិយ៉ាងណា ក្នុងការយកវិទ្យាសាស្រ្ត មកកំណត់សម្ផស្សមុខមនុស្ស ? តាមការស្ទង់មតិថ្មីៗមួយ ស្រ្តីជនជាតិកូរ៉េ ១ ក្នុង ៥ នាក់ ក្នុងទីក្រុង សេអ៊ូល ធា្លប់ឆ្លងកាត់ការវះកាត់កែសម្ផស្ស។ តើការស្អាតគួរតែមានតែមួយបែប ឬ ច្រើនបែប?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]