ភ្នំពេញ ៖ ជនជាតិចិន ៤៥នាក់ ត្រូវបាន ចាប់ខ្លួន នៅពីរទីតាំងផ្សេងគ្នា ក្នុងទឹកដី ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះ ពីសំណាក់កម្លាំងនគរបាល នាយកដ្ឋាន សន្ដិសុខផ្ទៃ ក្នុងក្រសួងមហាផ្ទៃ ដឹកនាំ ដោយព្រះរាជអាជ្ញារង កញ្ញា វ៉ា សក្កដា ពី បទភ្នាល់ល្បែងតាមប្រព័ន្ធអ៊ិនធើណិត ។

ប្រតិបត្ដិការទី១ បានធ្វើឡើងផ្ទះវីឡា ផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន ដែលនៅទីនោះ សមត្ថកិច្ចចាប់ ខ្លួនជនជាតិ បាន៤៣នាក់ ។

ក្រោយពីការចាប់ខ្លួន នៅទីតាំងខាងលើ នេះ សមត្ថកិច្ចបានបន្ដចុះទៅឡោមព័ទ្ធផ្ទះ ល្វែងលេខ១៤ដេ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ដោយឃាត់ខ្លួនជនជាតិចិនបានពីរ នាក់បន្ថែមទៀត ។

ក្នុងប្រតិបត្ដិការខាងលើនេះ បើតាម សមត្ថកិច្ចឱ្យដឹង បុរសជនជាតិចិនម្នាក់បាន រងរបួសនៅពេលដែលលោតពីលើផ្ទះ ឃើញ សមត្ថកិច្ចទៅឡោមព័ទ្ធ ដោយឡែកមន្ដ្រី នគរបាលម្នាក់ ដែលហក់ទៅចាប់ជនជាតិចិន បានជ្រុះកាំភ្លើង បណ្ដាលឱ្យរាលកៃមួយគ្រាប់ ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យរងរបួសនោះទេ។

បច្ចុប្បន្នជនជាតិចិនទាំងនេះ ត្រូវបាននាំ ខ្លួនទៅសាកសួរបន្ដទៀត នៅនាយកដ្ឋាន សន្ដិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]