អតីតខ្សែបម្រើ ជម្រើសជាតិ វ៉ែល អាយុ ២៤ឆ្នាំ Gareth Bale របស់ក្លឹបមាន់គក Tottenham Hotspur បានសម្រេចចិត្តចាកចេញ ពីទឹកដី White Hart Lane ដោយចូលរួមជាមួយក្លឹបយក្សស Real Madrid របស់អេស៉្បាញ ក្នុងតម្លៃខ្លួនថ្លៃជាងគេបំផុតលើពិភលោក ពោលគឺប្រមាណ ៨៤.៧ លានផោន កាលពីថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ក្លឹបមាន់គក Tottenham Hotspur បានទិញយក ខ្សែបម្រើរូបនេះពី ក្រុម Southampton ក្នុងតម្លៃខ្លួន ប្រហែល ១០លានផោន កាលពីឆ្នាំ ២០០៧ កន្លងទៅនោះ។ ក្នុងរដូវកាលពីឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១៣ Bale បានលេងឲ្យ ក្រុម Tottenham Hotspur ចំនួន ២០៣ ប្រកួត និងស៊ុតបញ្ចូលទីបាន សរុប៥៥គ្រាប់ ដែលជាហេតុធ្វើឲ្យ កីឡាកររូបនេះទទួលបាន ពានរង្វាន់កិត្តិយសចំនួន ៣ នាឆ្នាំ ២០១៣ ដូចជា ពានរង្វាន់ PFA Young Player of the Year ពានរង្វាន់ PFA Players' Player of the Year និងពានរង្វាន់ FWA Footballer of the Year។


ដោយសារតែទេពកោសល្យ ទាំងការស៊ុតបញ្ចូលទី និងល្បឿនលឿននោះ ទើបក្រុមយក្សស Real Madrid បានសម្លឹងឃើញ និងដេញថ្លៃទិញយក កីឡាកររូបនេះ មកចូលរួមក្នុងក្លឹប ដោយចាប់ដៃគូជាមួយ កីឡាករ Cristiano Ronaldo ដើម្បីអុកឡុកសង្វៀន ក្របខ័ណ្ឌ La Liga និង ក្របខ័ណ្ឌ Champion Leauge ឲ្យរង្គោះរង្គើរ ផ្អើលពេញពិភពលោក។


ដូចនេះ ខ្មែរឡូតនឹងនាំអារម្មណ៏ ប្រិយមិត្តទៅរីករាយទស្សនា វីដេអូការស៊ុតបញ្ចូលទី ទាំង ៣១គ្រាប់ របស់ Bale ឲ្យក្រុមជម្រើសជាតិ វ៉ែល និង ក្រុមមាន់គក Tottenham Hotspur ខាងក្រោមនេះ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកីឡាកររូបនេះ? តើ Bale ពិតជាស័ក្តសមនិងតម្លៃខ្លួនដ៏កប់ពពកនេះ ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]