កាលពីចុងខែកក្កដា យើងបានផ្សាយនូវអត្ថបទមួយ មានចំណងជើងថា ការរលាយទឹកកកនៅប៉ូលខាងជើង បង្កើតបានជាបឹងដ៏តូចមួយ នៅចំពីលើភពផែនដី ដែលនេះគឺជាវិបត្តិមួយរបស់ផែនដីយើង។

តែកាលពីពេលថ្មីៗនេះ យោងតាមប្រសាសន៍របស់ អ្នកបុរាណវត្ថុវិទូរ បានឲ្យដឹងថា ការឡើងកំដៅនៃផែននេះ បែរជាផ្ដល់ផលល្អ ដល់អ្នកបុរាណវត្ថុវិទូរទៅវិញ ព្រោះពួកគេអាចរកឃើញវត្ថុបុរាណជាច្រើន ដែលបានកកកប់នៅក្នុងទឹក ដែលទើបតែរលាយ។ ក្នុងការរុករងនេះ គេបានប្រទះឃើញ អាវមួយដែលរោមសត្វចៀម ដែលមានអាយុជាង ១,៧០០ឆ្នាំ។ ការរុករកថ្មីនេះ គេសង្ឃឹមថា នឹងអាចរកឃើញនូវ ការរស់នៅរបស់មនុសជំនាន់សម័យយុគដែក (Iron Age)។

ក្រោយពីអ្នកវិទ្យាសាស្ដ្រ បានប្រើប្រាស់នូវឧបករណ៍ពិនិត្យ អាវរោមសត្វនោះ បានឲ្យដឹងថា វាប្រហែលជាធ្វើឡើងក្នុងកំឡុងឆ្នាំ ២៣០ ទៅ ៣៩០ ក្នុងតំបន់ជិត Norwegian Lendbreen កំពស់ប្រហែល ២,០០០ម៉ែត្រពីកម្ពស់ទឹកសមុទ្រ។ អ្នកវិទ្យាសាស្ដ្រមានប្រសាសន៍បន្ថែមថា អាវរោមចៀមមួយនោះ បានធ្វើឡើងដោយរោមពីរប្រភេទផ្សេងគ្នា មួយយកចេញពីចៀមពេញវ័យ មួយទៀតយកពីកូនចៀមតូច។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការរុករកថ្មីមួយនេះ? 







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]