កាលពីពេលថ្មីៗនេះ នៅក្នុងអ៊ិនធើណេត បានលេចផ្សាយនៅ វីដេអូគូស្នេហ៍វ៏យក្មេងមួយគូ បានបង្ហាញភាពស្និតស្នាល នៅកណ្ដាលមុខសាធារណៈជន នៅក្នុងកាហ្វេមួយកន្លែង។

ជាមួយគ្នានោះ វីដេអូដែលមានរយៈពេលជាង មួយនាទី ត្រូវបានលួចថត ដោយអតិថិជនម្នាក់ ដែលជាអ្នកទទួលទានកាហ្វេនេះដូចគ្នា ដោយពុំអាចអត់ទ្រាន់ នឹងសកម្មភាពដ៏ហួសហេតុ និងមិនចេះខ្មាស់អៀន របស់អ្នកទាំងពីរនាក់នេះបាន។ ដោយនៅក្នុងនោះ អ្នកថតវីដេអូនេះ បានបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ដើម្បីធ្វើការចែករំលែកទៅកាន់ មនុស្សគ្រប់គ្នាកុំឲ្យប្រព្រឹត្ដិ និងធ្វើសកម្មភាពបែបនេះ  ព្រោះតែទង្វើរបែបនេះ អាចធ្វើឲ្យប៉ះពាល់ទៅដល់សង្គម ក្រុមគ្រួសារ និងកិត្ដិយសផ្ទាល់របស់ខ្លួនផងដែរ។ 

សូមបងប្អូនទាំងឡាយ ក៏ដូចជាប្រិយមិត្ដទាំងអស់គ្នា កុំយកតម្រាប់តាមឲ្យសោះ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]