រដូវកាលថ្មី នៃក្របខ័ណ្ឌកំពូលៗ របស់ទ្វីបអឺរ៉ុប ប្រព្រឹត្តទៅបានតែប៉ុន្មានសប្តាហ៍ ឥឡូវនេះកាលកំណត់ នៃការដោះដូរកីឡាករ ក៏បានដល់ទីបញ្ចប់ កាលពីយប់ម្សិលមិញ។ ក្នុងនោះ គេសង្កេតឃើញមានភាពមមាញឹក និងឡើងកម្តៅជាខ្លាំង ដោយក្លឹបធំៗក្នុងតំបន់អឺរ៉ុប បានសម្រុកធ្វើការប្រជែងគ្នា ទិញនិងលក់ កីឡាករដែលខ្លួនចង់បាន យ៉ាងក្លៀវក្លា គួរឲ្យចាប់ចិត្ត និង ចង់តាមដានបន្ត។

ដូចនេះ បន្ទាប់ពីកាលកំណត់នៃការដោះដូរកីឡាករ បានបញ្ចប់ ខ្មែរឡូតនឹងធ្វើការសង្ខេប ព័ត៌មានពីការដោះដូរកីឡាករខ្លះៗ ជូនប្រិយមិត្ត ដូចខាងក្រោម៖

-Gareth Bale ចូលរួមជាមួយ Real Madrid ក្នុងតម្លៃខ្លួន ៨៦ លានផោន


-Mesut Ozil ចូលរួមជាមួយ Arsenal ក្នុងតម្លៃខ្លួន ៤២.៥ លានផោន


-Marouane Fellaini ចូលរួមជាមួយ Manchester United ក្នុងតម្លៃខ្លួន ២៧.៥ លានផោន


-Kaka ចូលរួមជាមួយ AC Milan ដោយគ្មានតម្លៃខ្លួន


-Kevin Prince Boateng ចូលរួមជាមួយ Schalke ក្នុងតម្លៃខ្លួន ១០.២ លានផោន


-Christian Eriksen ចូលរួមជាមួយ Tottenham ក្នុងតម្លៃខ្លួន ១១.៥ លានផោន


-Erik Lamela ចូលរួមជាមួយ Tottenham ក្នុងតម្លៃខ្លួន ៣០ លានផោន


-Roberto Soldado ចូលរួមជាមួយ Tottenham ក្នុងតម្លៃខ្លួន ២៦ លានផោន


-Higuain ចូលរួមជាមួយ Napoli ក្នុងតម្លៃខ្លួន ៣១.៣ លានផោន


-Willian ចូលរួមជាមួយ Chelsea ក្នុងតម្លៃខ្លួន ៣០ លានផោន


-Eto'o ចូលរួមជាមួយ Chelsea ដោយគ្មានតម្លៃខ្លួន


-Gervinho ចូលរួមជាមួយ Roma ក្នុងតម្លៃខ្លួន ៨ លានផោន


-Anelka ចូលរួមជាមួយ West Brom ក្នុងតម្លៃខ្លួន ៥ លានផោន


-Falcao ចូលរួមជាមួយ Moncao ក្នុងតម្លៃខ្លួន ៥០ លានផោន


-Neymar ចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ៤៩ លានផោន


-Cavani ចូលរួមជាមួយ PSG ក្នុងតម្លៃខ្លួន ៥៥ លានផោន


-Gotze ចូលរួមជាមួយ Bayern Munich ក្នុងតម្លៃខ្លួន ប្រហែល ៣១.៥ លានផោន


-Isco ចូលរួមជាមួយ Real Madrid ក្នុងតម្លៃខ្លួន ២៣ លានផោន


-Tevez ចូលរួមជាមួយ Juventus ក្នុងតម្លៃខ្លួន ៧.៦ លានផោន


-Balotelli ចូលរួមជាមួយ Milan ក្នុងតម្លៃខ្លួន ប្រហែល ១៧ លានផោន


-Negredo ចូលរួមជាមួយ Manchester City ក្នុងតម្លៃខ្លួនប្រហែល ២២ លានផោន

-Mamadou Sakho ចូលរួមជាមួយ Liverpool ក្នុងតម្លៃខ្លួន ១៨ លានផោន

-Victor Moses ចូលរួមជាមួយ Liverpool ក្នុងលក្ខខ័ណ្ឌខ្ចីជើង


-Romelu Lukaku ចូលរួមជាមួយ Everton ក្នុងលក្ខខ័ណ្ឌខ្ចីជើង


-James McCarthy ចូលរួមជាមួយ Everton ក្នុងតម្លៃខ្លួន ១៣ លានផោន


-Fabio Borini ចូលរួមជាមួយ Sunderland ក្នុងលក្ខខ័ណ្ឌខ្ចីជើង


ទាំងនេះ ជាការដោះដូរកីឡាករ ដោយសង្ខេបជូនប្រិយមិត្ត ជ្រាបជាព័ត៌មានតែប៉ុណ្ណោះ ពោលគឺនៅមានការដោះដូរជាច្រើនទៀត ដោយខ្មែរឡូតមិនអាចរៀបរាប់ជូន ឲ្យបានក្បោះក្បាយនោះទេ។

តើប្រិយមិត្ត ពេញចិត្តការដោះដូរកីឡាកររូបណា ក្នុងចំណោមការដោះដូរ ទាំងអស់ខាងលើ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]