កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពេលយប់ នៅណាងជីង ប្រទេសចិន ប៉ូលីសបានធ្វើការ បញ្ចុះបញ្ចូលបុរសវ័យក្មេងម្នាក់ ក្រោយពីបុរសនេះបានគំរាមគំហែង ចង់លោតសម្លាប់ខ្លួននោះ បន្ទាប់ពីមើលរឿងកុនភាគខ្មោច។

យ៉ាងណាមិញ បុរសវ័យក្មេងនេះ មានឈ្មោះថា Chen អាយុ ២៨ឆ្នាំ មកពីខេត្ដ Anhui នៅពេលដែលប៉ូលីសធ្វើការសាកសួរ ពីមូលហេតុដែលចង់សម្លាប់ខ្លួននោះ បុរសនេះបានឆ្លើយថា ដោយសារតែខ្លួនមើលរឿងរន្ធត់ និងគួរឲ្យខ្លាច ដែលខ្លួនបានឃើញខ្មោច ហើយខ្មោចនោះ តែងតែបង្ខំឲ្យសម្លាប់ខ្លួន។ យោងទៅតាមសាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយឲ្យដឹងថា បុរសនេះប៉ុនប៉ងសម្លាប់ខ្លួន ដោយប្រើវិធីជាច្រើនដូចជា កាត់បំពង់ក និងលេបថ្នាំ តែហេតុការណ៍ទាំងពីរលើកនោះ ត្រូវបានគ្រូពេទ្យសង្គ្រោះបានទាន់ពេលវលាទាំងអស់។

នៅក្នុងនោះ ប៉ូលីសបានធ្វើការពន្យល់ជាច្រើនម៉ោង ឲ្យបុរសនេះចេះគិតពិចារណា និងបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារបុរសនេះផ្ទាល់ ឲ្យមកទទួល។

តើពិតដែរទេ ដែលមើលរឿងខ្មោចរួច និងអាចផ្ដល់នូវស្រមោលអន្ធកាលបែបនេះ?



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]