ភ្នំពេញ៖ ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ បែកក្បាល កាលពីវេលាម៉ោង ៧៖១០នាទី យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិ លេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូ ស្មាស់វី ពាក់ស្លាកលេខ ភ្នំពេញ 1J-8832 ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុក អ្នកជិះម៉ូតូសង់ការ៉េ រួចជ្រុលទៅបុក អ្នកបើកម៉ូតូ សណ្តោងរ៉ឺម៉កដឹកបាយជ្រូក បណ្តាលឲ្យអ្នកជិះម៉ូតូ សង់ការ៉េ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈម៉ូតូត្រូវ បានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]