ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យ និងបុរសម្នាក់ ជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ ក្រោយពីពួកគេ បានបើកម៉ូតូឌុបគ្នា ទៅបុករនាំងដែកចែក ទ្រូងផ្លូវកាលពីវេលាម៉ោង១ និង៣៥នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវព្រះសីហនុ មុខក្រុមហ៊ុន ទូរស័ព្ទ ម៉ូប៊ីតែល សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍ពី កន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-4005 ពីកើតទៅលិច លុះលឿនពេកបានជ្រុលទៅបុក រនាំងដែកបែងចែកទ្រូងផ្លូវ បណ្តាលឲ្យដួល និងរងរបួសធ្ងន់ ទាំងពីរនាក់ ប៉ុន្តែស្រ្តីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ អត្តសញ្ញាណ ជនរងគ្រោះមិនទាន់ត្រូវបាន បញ្ជាក់នៅឡើយទេ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]