ក្ដារមឈូសជាច្រើន ត្រូវបានគេប្រទះឃើញ នៅតាមច្រាំថ្មចោត ដែលជាទង្វើរបស់ជនជាតិចិនភាគត្បូង។ ផ្នូរទាំងនោះ ត្រូវបានគេដាក់ព្យូរ នៅតាមច្រាំថ្មចោតនៃភ្នំ ក្នុងស្រុក GongXian ខេត្ត ស៊ីឈាន់ (SiChuan) ប្រទេសចិន ដែលបន្សល់ទុកពី មនុស្សត្រកូល Bo ដែលបានស្លាប់ផុតពូជជាង ៤០០ឆ្នាំមកហើយ។

ក្ដារមឈូសទាំងអស់ធ្វើឡើងពីឈើប្រហោង ហើយបានលាបថ្នាំពណ៌ទង់ដែង ដើម្បីការពារការពុកផុយ ពីពន្លឺថ្ងៃ និងភ្លៀង។ ក្ដារមឈូសខ្លះ មានអាយុរហូតដល់ ៣,០០០ឆ្នាំ តែភាគច្រើនមានអាយុ ១,៥០០ឆ្នាំ។ គ្មាននរណាម្នាក់ ដឹងពីមូលហេតុដែល មនុស្សជំនាន់នោះ ទុកដាក់ក្ដារមឈូសបែបនេះនោះទេ។ តែមានមនុស្សមួយចំនួន បាននិយាយថា ធ្វើបែបនេះ អាចឲ្យព្រះជាម្ចាស់ ងាយស្រួលនឹងរកពួកគេ និងនាំពួកគេទៅកាន់ឋានសួគ៌ តែមានអ្នកខ្លះទៀត បានបកស្រាយថា គេធ្វើបែបនេះ គឺដើម្បីថែរក្សាសាកសពពីសត្វសាហាវ ហើយអាចឲ្យព្រលឹងនៅជាអនន្ដភាព។

ក្ដារមឈូសជាង ៤០ គឺនៅរក្សារូបរាងបានដូចដើម ហើយមានក្ដារមឈូសចំនួន ១៦ គឺគ្មានគំរបគ្របឡើយ ហើយក្ដារមឈូស ទាំង ១៦នោះ មានអាយុជាង ៣,០០០ឆ្នាំមកហើយ។ កាលពីជាង១០ឆ្នាំមុន មានក្ដារមឈូសប្រហែល ២០ ត្រូវបានធ្លាក់ចុះមកដី ហេតុដូចនេះហើយ ទើបរដ្ឋាភិបាល មានបំណងចង់គិតគូរការពារ ក្ដារមឈូសដែលនៅសល់ មិនឲ្យធ្លាក់មកក្រោមទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការទុកដាក់ក្ដារមឈូសបែបនេះ? 











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]