ស្ដ្រីជាជនជាតិចិនម្នាក់ បានសម្លាប់ប្ដីរបស់ខ្លួនយ៉ាងសាហាវបំផុត ក្រោយពីប្រទះឃើញថា កូនស្រីខ្លួន ត្រូវបានបំពានផ្លូវភេទ ដោយប្ដីនោះ។

តាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងទៀតថា ស្ដ្រីរូបនេះ មានឈ្មោះថា Zheng ជាអ្នករស់នៅក្នុងខេត្ដ Anhui ប្រទេសចិន បានបញ្ច្រកថ្នាំ ធ្វើទារុណកម្ម បង្អត់អាហារ និងសម្លាប់បុរសជាប្ដីចោលតែម្ដង ដែលមានឈ្មោះថា Liu ។ ជាមួយគ្នានោះ ដើម្បីបំបាត់ភស្ដុតាង ស្ដ្រីនេះបានប្រើទឹកក្ដៅស្ងោរ និងចាក់ស្រោច ពីលើសាកសពដែលនៅសល់ ថែមទៀត។ តាមការរៀបរាប់លំអិត បានបញ្ជាក់ថា ជាដំបូង ស្ដ្រីជាឃាតករនេះ បានបញ្ច្រកថ្នាំប្ដី ដោយដាក់ថ្នាំងងុយដេក និងលើកបុរសនេះទៅដេកនៅក្នុង ធុងសំរាម ដោយជាមួយគ្នានោះ បានធ្វើទារុណកម្ម ដោយប្រើប៉ែល និងទុល្វីសទៅវ៉ៃបុរសបន្ថែមទៀត។ បន្ទាប់មកនាងក៏ បង្អត់អាហារ រួមនឹងទឹក ដែលរយៈពេល៣ថ្ងៃក្រោយមក ប្ដីរបស់នាងក៏ស្លាប់តែម្ដង។ សម្រាប់សកម្មភាពចុងក្រោយ នាងបានកាប់សាកសព និងយកទៅស្ងោរ ដើម្បីបំបាត់ភស្ដុតាង និងនិយាយប្រាប់អ្នកដទៃថា ប្ដីរបស់ខ្លួន បានទៅ Hefei ធ្វើការពិនិត្យជំងឺ។

តែទោះជាយ៉ាងណា មួយខែក្រោយមកនាង បានចូលខ្លួនមកកាន់ស្ថានីយ៍ប៉ូលីសដោយខ្លួនឯង ដើម្បីទទួលកំហុស ដែលក្រោយពីនាង បានទទួលរងនូវសំពាធ នឹងជំងឺផ្លូវចិត្ដ ដោយសារតែនាងសម្លាប់ប្ដី និងហែកសាកសព ដើម្បីយកទៅស្ងោរនោះ ក៏ព្រោះតែ បៀតបៀនផ្លូវភេទកូនស្រីរបស់ខ្លួននោះ។

តើនេះជាកំហុសស្ដ្រីនេះដែរឬទេ? ដែលសម្លាប់ប្ដីដោយសារតែបំពានផ្លូវភេទកូនស្រីនោះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]