នាយុគសម័យអ៊ីនធើណែត យើងសង្កេតឃើញ យុវវ័យចាប់ផ្តើម ចូលចិត្តគ្រឿងភេសជ្ជះ ដែលមានប្រយោជន៍ ដល់សុខភាព និងផ្តល់ផាសុខភាពដល់អតិថិជន កាន់តែខ្លាំងឡើងៗ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះយុវវ័យ ចាប់ផ្តើមនិយមចូលចិត្តពិសា តែបៃតងទឹកដោះគោ កាន់តែច្រើនឡើងៗ ដោយសារតែវាមិនត្រឹមតែ មានអត្ថប្រយោជន៍សម្រាប់អ្នកពិសានោះទេ អតិថិជនថែមទាំងអាចរីករាយ និងកំសាន្តជាមួយ ទីកន្លែងដែលត្រជាក់ស្រួល សម្រាប់អង្គុយជជែកគ្នាកំសាន្ត និង ការផ្តល់ជូនដោយឥតគិតថ្លៃនូវ បណ្តាញ វ៉ាយហ្វាយ សម្រាប់លេង អ៊ីនធើណែត ជាពិសេសនោះ គឺតែបៃតងទឹកដោះគោ ដែលមានតម្លៃសមរម្យ។



ហេតុដូចនេះហើយ បានជាយើងសង្កេតឃើញ ការបើកសម្ពោធហាង តែបៃតងទឹកដោះគោ ចាប់ផ្តើមរីកដូចផ្សិត ពេញទីក្រុង ភ្នំពេញ ដោយភាគច្រើនអតិថិជន ជាយុវសិស្ស ដែលកំពុងតែសិក្សា នៅតាមសាលានានាទៀតផង។ ដូចនេះហើយ ថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញជូនប្រិយមិត្ត នូវអត្ថប្រយោជន៍ខ្លះៗរបស់ តែបៃតងទឹកដោះគោ៖


តែបៃតងទឹកដោះគោ មិនត្រឹមតែជួយសម្រកជាតិខ្លាញ់ និងកាឡេស្ទើរ៉ូ ក្នុងសរសៃឈាមប៉ុណ្ណោះទេ វាថែមទាំងជួយការពារយើង ពីជម្ងឺបេះដូងផ្សេងៗទៀតផង។ ម៉្យាងទៀត វាថែមទាំង ជួយសម្រួលប្រព័ន្ធភាពស៊ាំ ក្នុងសារពាង្គកាយ ដើម្បីប្រយុទ្ធនឹងជម្ងឺ ដូចជា ជម្ងឺមហារីក ជម្ងឺរលាកថ្លើម ជម្ងឺទឹកនោមផ្អែម និងជម្ងឺពិបាកដកដង្ហើមទៀតផង។ លើសពីនេះទៅទៀត ការពិសា តែបៃតងទឹកដោះគោ ច្រើនជួយឲ្យ សុភាពនារីមាន សាច់ឈាមស្រស់ថ្លា និងជួយបំប៉នសម្ផស្សជាដើម។


តើប្រិយមិត្ត ចូលចិត្តពិសាតែបៃតង ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]