យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ដេលីឈីលី ចេញ​ផ្សា​យ​ថ្ងៃ​ទី២២ មេសា ២០១២ ឱ្យ​ដឹង​ថា តា​រា​ម៉ូដែលកំពុង​ពេញ​និយមរបស់​សិង្ហបុរី គឺ​នាង Jvnne Zheng បាន​ទៅ​ប្តឹង​ប៉ូលិសប្រឆាំង​នឹង​គេហទំព័រ​អាស​អាភាសដែល​បង្ហូច​កេរ្តិ៍​ឈ្មោះ​របស់​នាង ។ នាង​បាន​ប្តឹង​ថា គេហ​ទំព័រ​អាសអាភាស​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​យក​រូប​ថត​របស់​នាង​ទៅ​ដាក់​ក្នុង​គេ​ហ​ទំព័រ​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នាង នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ  កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​នាងយ៉ាង​ខ្លាំង ។

នាង​បាន​រៀប​រាប់​ប្រាប់​អ្នក​កាសែត​ថា នាង​បាន​ផ្ញើ​សារ​ទៅ​កាន់​គេហទំព័រ​នោះ សុំ​ឱ្យ​លុប​រូប​ថត​របស់​នាង​ចេញ​ ព្រោះ​វា​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​នៅ​ប្រទេស​សិង្ហបុរី ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​បាន​ទៅ​ពឹង​ពាក់​មិត្ត​ជិត​ស្និទ្ធ​មួយ​ចំនួន​ដើម្បី​ឱ្យ​ជួយ​ដោះ​​ស្រាយយក​រូប​ថត​ទាំង​នេះ​ចេញ​ពី​គេហទំព័រ​អាស​អាភាស​នោះ ប៉ុន្តែ​ត្រូវ​មិត្ត​ភក្តិ​ទាំង​នោះ​​ប្រាប់​នាង​ថា គ្មាន​សង្ឃឹមទេ ដោយ​សារ​ពួក​គេ​បាន​ព្យាយាម​អស់​លទ្ធភាពហើយ តែ​ត្រូវ​បរាជ័យ ព្រោះ​​ម្ចាស់​គេ​ហ​ទំព័រ​នោះមិន​មែន​ទៅ​ប្រទេស​សិង្ហបុរី ។ ដោយឡែក​ប៉ូលិស​ក៏​ពុំ​ទាន់​ស្រាវ​ជ្រាវ​ និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​បាន​នៅ​ឡើយ​ដែរ ៕     

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ដោយ ៖ សា​ម៉​ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]