កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី “Miss Hong Kong 2013” បានរកឃើញម្ចាស់ជ័យលាភី និងជាអ្នកក្រងមកុតពេជ្យហើយ គឺបានទៅលើបេក្ខនារី ដែលមានឈ្មោះថា Grace Chan មានអាយុ ២២ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាម្នាក់ នៅក្នុងប្រទេសចិន។

ជាមួយគ្នានេះដែរ បេក្ខនារី Grace Chan ទទួលបានសំលេងគាំទ្រ ចំនួន ១៧០,០០០សំលេង ហើយតាមពីក្រោយដោយបេក្ខនារី Sisley Choi ដែលទទួលបានសំលេងគាំទ្រ ចំនួន ១១០,០០០ និងបេក្ខនារី Moon Lau ទទួលបានសំលេងគាំទ្រ ចំនួន ៦០,០០០សំលេង។

គួរបញ្ជាក់ផងដែរថា សំលេងគាំទ្រទាំងអស់ សរុបមានចំនួន ៥៣០,០០០សំលេង ដែលសំលេងគាំទ្រចំនួន ៥០ភាគរយ គឺទទួលបានពីគណៈកម្មការ និង តារាៗផ្សេងទៀត រីឯ ៥០ភាគរយទៀត គឺទទួលបានពីអ្នកទស្សនា។

បើតាមសម្តីកញ្ញា Grace Chan ដែលជាម្ចាស់ជ័យលាភីលេខ១ និងជាអ្នកក្រងមកុតពេជ្យ ក្នុងកម្មវិធី “Miss Hong Kong 2013” បានប្រាប់ឲ្យដឹងថា បំណងប្រាថ្នារបស់នាង គឺចង់ធ្វើជាពិធីការនីទូរទស្សន៏៕



កញ្ញា Grace Chan

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]