ក្នុង​ឆ្នាំ ២០១២ នេះ កំពូល​តារា​ចម្រៀង​អង់គ្លេស​វ័យ ២៣ ឆ្នាំ  Adele  បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ជា​សិល្ប​ការិនី​អស្ចារ្យ​បំផុត (Greatest Artist) ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ Entertainment Weekly ហើយ នាង​ក៏​ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​មាន​ជាង​គេ​បំផុត ក្នុង​ចំណោម​តារា​ចម្រៀង​អង់គ្លេស​ទាំង​អស់​ផង​ដែរ។   ឥឡូវ​នេះ ប្រិយ​មិត្ត​ទាំង​អស់​អាច​ទាញ​យក​បទ​ចម្រៀង​របស់​​កំពូល​តារា​ចម្រៀង​អស្ចារ្យ​ម្នាក់​នេះ​មក​ដាក់​​ក្នុង​ទូរស័ព្ទ ដៃ​​បាន​ហើយ។

ដោយ​សារ​តែ​​ភាព​អស្ចារ្យ និង ល្បីល្បាញ​របស់ Adele Sabay Music ក៏​បាន​ចុះ​កុង​ត្រា​ជាមួយ​កំពូល​តារា​ចម្រៀង​រូប​នេះ​ក្នុង​ការ​​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ជា​លើក​ដំបូង​បង្អស់​​លើ​ការ​ប្រើ​ប្រាស់​ និង ចែក​ចាយ​បទ​ចម្រៀង​របស់​ម្ចាស់​ពាន Grammy ចំនួន​  ៦ រូប​នេះ។ នេះ​ជា​គោលការណ៍​របស់ Sabay Music ក្នុង​ការ​​​នាំ​យក​តារា​ល្បីល្បាញ និង មាន​ ទេពកោសល្យ​បំផុត​ក្នុង​ពិភពលោក មក​បង្ហាញ​ជូន​ទស្សនិកជន​ជា​លើក​ដំបូង តាម​​រយៈ​ការ​​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​​​​លើ​ការ​​ប្រើ​ប្រាស់​បទ​ចម្រៀង​របស់​​តារា​ចម្រៀង​ទាំង​នោះ ។

អ្វី​ដែល​រឹត​តែ​ពិសេស​និង អស្ចារ្យ​នោះ ប្រិយ​មិត្ត​អាច​ទាញ​យក​បទ​ចម្រៀង​នៅ​ក្នុង​អាល់ប៊ុម “19” និង “21” របស់ Adele មក​ធ្វើ​ជា “Ringback tone” ឬ ” Caller tone” ដូច​មាន​ក្នុង​រូប​ភាព​ខាង​លើ​បាន​ហើយ។  សម្រាប់​បណ្ដាញ​ទូរស័ព្ទ metfone ប្រិយ​មិត្ត​គ្រាន់​តែ​សរសេរ​ពាក្យ “SET” ដក​ឃ្លា “លេខ​កូដ​បទ​ចម្រៀង”  រួច​ផ្ញើ​ទៅ​កាន់​លេខ១៧៧២។ ចំពោះ​អ្នក​ជាវ​បទ​ចម្រៀង​ជា​លើក​ដំបូង សូម​ចុះ​ឈ្មោះ​ដោយ​ផ្ញើ​សារ​ពាក្យ​ថា “ON” ទៅ​កាន់​លេខ១៧៧២ បន្ទាប់​មក​​អ្នក​នឹង​បាន​ទទួល​សារ​មួយ​ពី​ក្រុមហ៊ុន​ metfone សម្រាប់​ឲ្យ​លោក​អ្នក​ធ្វើ​ការ​បញ្ជាក់។ ​ចុង​ក្រោយ​​​ សូម​​ផ្ញើ​សារ​ពាក្យ​ថា “YES” ទៅ​កាន់​លេខ ១៧៧២

សម្រាប់​អតិថិជន qb ដែល​ចង់​ទាញ​យក​បទ​ចម្រៀង​ជា​លក្ខណៈ “Ringback tone”  អាច​ផ្ញើ​សារ​ដោយ​សរសេរ​ពាក្យ​ថា “RBT” “លេខ​កូដ​ចម្រៀង”  រួច​ផ្ញើ​ទៅ​កាន់​លេខ ៣៩៣។   រី​ឯ​សេវា “Caller tone” វិញ លោក​អ្នក​គ្រាន់​តែ​ផ្ញើ​សារ​ដោយ​សរសេរ​ពាក្យ​ថា “CLI” “លេខ​កូដ​ចម្រៀង”  “លេខ​ទូរស័ព្ទ” រួច​ផ្ញើ​ទៅ​កាន់​លេខ ៣៩៣

ចំពោះ​​អតិថិជន​ដែល​ប្រើ​បណ្ដាញ​ទូរស័ព្ទ  “Mfone”  “Beeline”  “Smart”  “Hello” និង “Cellcard” នឹង​មាន​ដំណឹង​ល្អ​ចំពោះ​ការ​ទាញ​យក​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម “19″ និង “21″ របស់ Adele ​ក្នុង​ពេល​ឆាប់ៗ​នេះ!

កុំ​ភ្លេច​ណា៎! Sabay Music នឹង​បង្ហាញ​ជូន​បទ​ចម្រៀង​​ថ្មីៗ​ចេញ​ឆ្នាំ ២០១២ និង បទ​ពេញ​និយម​ឆ្នាំ ២០១១ របស់​កំពូល​តារា​ចម្រៀង Rap Pitbull ក្នុង​ពេល​ឆាប់​ៗ​នេះ!

 

អត្ថបទ៖ ថារី

Sabay


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]