ភ្នំពេញៈ  កន្លងមកតារា សម្តែងស្រីស្រស់ កូនកាត់ចិន សាច់សរ កញ្ញា ជួប ស្រីពៅ ហៅ ណាណា ធ្លាប់មាន ព័ត៌មានចុះផ្សាយជារឿយៗ ពីចំណងស្នេហ៍ ដោយសារ តែរូបសម្រស់ស្រស់ផូរផង់ របស់នាងធ្វើឲ្យ បុរសទាំងកំលោះ ទាំងពោះម៉ាយ ជាច្រើនតាមឆ្វែល ចង់ក្រេបលំអង តែមិនបានសម្រេចចិត្ដ ។ ដោយសារតែ បុប្ផាក្រមុំរូបនេះ ហាក់បិទទ្វារបេះដូង មិនទទួលស្នេហ៍ពី បុរសណាមួយឡើយ។

ជារឿយៗតារាសម្តែង ចំណូលថ្មីស្រស់សោភា កញ្ញា ណាណា មិនសូវជាបើកចំហរ ពីរឿងឯកជន និងរឿងរ៉ាវស្នេហានោះទេ ហើយនៅពេលដែល នាងឮគេសួរពី រឿងស្នេហាម្តងៗ នាងក៏មិនដែលបើកចិត្តទទួល បុរសណាម្នាក់ឡើយ បើទោះជាអ្នក តាមប្រម៉ាញ់ បេះដូងនាងនោះ សម្បូរដុល្លាយ៉ាងណាក៏ដោយ ក៏នាងហាក់ដូចជា មិនចាប់អារម្មណ៍ និងភាពហ៊ឺហារស៊ីវិល័យ ទាំងអស់នោះទេ។

តែដោយឡែកថ្មីៗនេះ ស្រាប់តែ គេឃើញពីភាពខុសប្លែក របស់តារាក្មេងរូបនេះ បានសម្ញែងរូបថតស្និទ្ធស្នាល ជាមួយបុរសម្នាក់រូបសង្ហា មើលទៅប្រៀបបី ដូចជាគូស្នេហ៍ ដោយនៅក្នុងរូបទាំងអស់នោះ មានការឱបរឹត បង្ហាញភាពផ្អែមល្ហែម នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ជាសាធារណៈ ដូចជាលាក់លៀមពី ទំនាក់ទំនងនាងនិងគូស្នេហ៍ ទាល់តែសោះ ។

តាមរយៈរូបថត និងពាក្យសំដី ដែលបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម គេសង្កេតឃើញ លលកញីឈ្មោលមួយគូនេះ បង្ហាញពីភាពស្អិតល្មួត ស្រឡាញ់គ្នា ប្រៀបដូចស្រមោចនិងស្ករ បេះមិនចេញ ដោយសារតែសេ្នហា របស់ពួកគេ ទាំងពីរនាក់មានទាំងភាពផ្អែមល្ហែម និងល្វីងជូរចត់ បើទោះជាមានអ្នកទី៣ ចូលជ្រៀតជ្រែត ក៏ដោយ ក៏ពួកគេទាំងពីរនាក់នៅតែជំនះ បញ្ហាសាងស្នេហ៍ ជាមួយគ្នាដដែល។

មិនតែប៉ុណ្ណោះ កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម កំពុងពេញនិយមនេះកូនកាត់ចិន កញ្ញា ណាណា ក៏បានបង្ហាញ ពាក្យសំដីមួយចំនួន បង្ហាញពីពន្លឺស្នេហា ជាមួយបុរសនោះ ជាសាធារណៈ និងមានគម្រោង ចង់រៀបការជាមួយគ្នា ក្នុងពេលខាងមុខនេះ ទៀតផង ។
ជុំវិញព័ត៌មានទាក់ទង និងរឿងរ៉ាវស្នេហា របស់តារាស្រីវ័យក្មេង កញ្ញា ណាណា នេះ LookingTODAY មិនទាន់អាចទំនាក់ទំនង ទៅនាងដើម្បី ឲ្យបកស្រាយបានទេ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ នេះ ៕











ដោយ៖ Looking TODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]