ថ្ងៃនេះ ខ្មែរឡូតសូមនាំមកនូវ របៀបរាប់រហូតដល់ អសង្ខេយ្យ ព្រោះនេះគឺជាចំណេះដឹងមួយដែលកូនខ្មែរយើងគួរតែដឹង ម្យ៉ាងវិញទៀតយើងគិតថា មានមនុស្សជាច្រើន ប្រហែលជាមិនធ្លាប់បានរៀនពីការរាប់ ដល់អសង្ខេយ្យនេះទេ ព្រោះធម្មតានៅក្នុងជីវិតរស់នៅរបស់យើង ច្រើនណាស់ចេះរាប់ត្រឹមថ្នាក់ កោដិ តែប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះសិស្សដែលសិក្សានៅ សាកលវិទ្យាល័យបញ្ញាសាស្ដ្រ ប្រហែលជាធ្លាប់បានរៀនច្រើន។ ខាងក្រោមនេះគឺជារៀបរាប់ពី ខ្ទប់ដប់ រហូតដល់ អសង្ខេយ្យ៖

១០ ដប់ ស្មើនឹង ១ រយ = 102

១០ រយ ស្មើនឹង ១ ពាន់ = 103

១០ ពាន់ ស្មើនឹង ១ ម៉ឺន = 104

១០ ម៉ឺន ស្មើនឹង ១ សែន = 105

១០ សែន ស្មើនឹង ១ លាន = 106

១០ លាន ស្មើនឹង ១ កោដិ = 107

១០ លាន កោដិ ស្មើនឹង ១ បកោដិ = 1014

១០ លាន បកោដិ ស្មើនឹង ១ កោដិបកោដិ = 1021

១០ លាន កោដិបកោដិ ស្មើនឹង ១ នហុតំ = 1028

១០ លាន នហុតំ ស្មើនឹង ១ និន្នហុតំ = 1035

១០ លាន និន្នហុតំ ស្មើនឹង ១ អក្ខោភិនី = 1042

១០ លាន អក្ខោភិនី ស្មើនឹង ១ ពិន្ទុ = 1049

១០ លាន ពិន្ទុ ស្មើនឹង ១ អព្វុទំ = 1056 

១០ លាន អព្វុទំ ស្មើនឹង ១ និរព្វុទំ = 1063

១០ លាន នរិព្វុទំ ស្មើនឹង ១ អហហំ = 1070

១០ លាន អហហំ ស្មើនឹង ១ អពពំ = 1077

១០ លាន អពពំ ស្មើនឹង ១ អដដំ = 1084

១០ លាន អដដំ ស្មើនឹង ១ សោគន្ធិកំ = 1091

១០ លាន សោគន្ធិកំ ស្មើនឹង ១ ឧប្បលំ = 1098

១០ លាន ឧប្បលំ ស្មើនឹង ១ កុមុទំ = 10105

១០ លាន កុមុទំ ស្មើនឹង ១ បុណ្ឌរិកំ = 10112

១០ លាន បុណ្ឌរិកំ ស្មើនឹង ១ បុទុមំ = 10119

១០ លាន បុទុមំ ស្មើនឹង ១ កថានំ = 10126

១០ លាន កថានំ ស្មើនឹង ១ មហាកថានំ = 10133

១០ លាន មហាកថានំ ស្មើនឹង អសង្ខេ្យយ្យំ = 10140

១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០----------

របៀបរាប់ ៖ រាប់ពី ដប់ ទៅដល់ កោដិ ត្រូវគុណនឹងចំនួន១០ជានិច្ច តែចាប់ពីកោដិ រហូតដល់ អសង្ខេយ្យ ត្រូវគុណនឹងចំនួន១កោដិ (១០លាន) ជានិច្ច។

ក្នុង ១ អសង្ខេយ្យ = ១ ថែមសូន្យ ១៤០ ទៀត។ 



ដកស្រង់ចេញពីសៀវភៅ «មាគ៌ាជីវិតនៃព្រះពោធិសត្វ»រៀបរៀងដោយ បណ្ឌិត កុល ផេង

ត្រង់ផ្នែក "តារាងរាប់គុណិតសង្ខ្យា"

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]