ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់ ទូរស័ព្ទ របស់ក្រុមហ៊ុន Google មួយគ្រឿង គឺ ទូរស័ព្ទ សេរី Nexus 4 ដ៏ស្រស់ស្អាត។

ទូរស័ព្ទ Nexus ៤ ថ្មីនេះ មានអេក្រង់ ៤.៧អ៊ីង ដំណើរការដោយប្រព័ន្ធ Android 4.2 Jelly Bean ទំហំរ៉េម ២ ជីហ្កាបៃស៍ និងមានពីរជម្រើសគឺ ៨ និង ១៦ ជីហ្កាបៃស៍។ ក្នុងនោះ ទូរស័ព្ទនេះ មានទ្រង់ទ្រាយស្តើង ដោយមានកម្រាស់តែ ៩.១ មីលីម៉ែត្រ ប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ គឺ វាមានតម្លៃសមរម្យ បើយោងតាមគេហទំព័រ Google ពោលគឺ តម្លៃ ១៩៩ដុល្លារសម្រាប់ ទំហំ ៨ជីហ្កាបៃស៍ និង ២៤៩ ដុល្លារសម្រាប់ ទំហំ ១៦ជីហ្កាបៃស៍។






បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទូរស័ព្ទ Nexus 4 ថ្មីនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]