យោងតាមសារព័ត៌មាន Soompi របស់ប្រទេសកូរ៉េ បានឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងប្រុស DMTN របស់ប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា Daniel ត្រូវបានចោទប្រកាន់ និងឃាត់ខ្លួនពីបទលក់ និងជក់កញ្ឆា។

ប្រភពដដែលបានបន្តទៀតថា បទឧក្រិដ្ឋរបស់តារាចម្រៀង Daniel នឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ៦ពាន់ដុល្លារ និងជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងកូរ៉េរូបនេះ បានធ្វើការជក់ និងលក់កញ្ឆា តាំងពីឆ្នាំ២០១២ មកម្ល៉េះ។

បើតាមសំដីមេធាវី របស់តារាចម្រៀង Daniel បានឆ្លើយការពារកូនក្តីរបស់ខ្លួនថា “Daniel ធ្លាប់ជាអ្នកដឹកជញ្ជូនកញ្ឆា តាំងពីគាត់រស់នៅសហរដ្ឋអាមេរិកម្ល៉េះ ម្យ៉ាងទៀតគាត់លក់កញ្ឆា ទៅឲ្យមនុស្សដែលស្គាល់គ្នាតែប៉ុណ្ណោះ”។

យ៉ាងណាមិញ តារាចម្រៀងកូរ៉េរូបនេះ ក៏មានការស្តាយក្រោយ និងព្រមទទួលកំហុស ដែលខ្លួនបានប្រព្រឹត្តិឡើងផងដែរ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]