ភ្នំពេញ៖ បន្ទាប់ពីលេចឮ ពាក្យចចាមអារ៉ាមថា មានឧកញ៉ាត្រៀមប្តូរ រថយន្តខ្ទង់ម៉ឺនដុល្លារ ដើម្បីផ្គាប់ចិត្តពិធីការិនីរូបស្រស់ សំឡេងស្រទន់រួចមក ត្រូវបានកញ្ញា តេង លក្ខណា ប្រតិកម្មនឹងចេញមុខបកស្រាយថា នាងគ្មានអ្នកធំឧកញ៉ាណា គ្រោងទិញរថយន្ត តម្លៃរាប់ម៉ឺនឲ្យនាងទេ។

នាពេលកន្លងមក មានពាក្យចចាមអារ៉ាមថា ពិធីការិនីដែលមានភាពលេចធ្លោ ប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន កញ្ញា តេង លក្ខណា កំពុងតែមានស្នេហាលួច លាក់ជាមួយឧកញ៉ា ដែលមានទ្រព្យស្តុកស្តម្ភមួយរូប ជាច្រើនឆ្នាំណាស់មកហើយ។

ប្រភពបានបន្តទៀតថា រាល់ការចំណាយ ភាពហ៊ឺហារបស់នាងនឹងគ្រួសារ គឺឧកញ៉រូបនោះ ជាអ្នកចំណាយទាំងអស់ ហើយថ្មីៗនេះ ដើម្បីផ្គាប់ចិត្តនាង ឧកញ៉រូបនោះ ក៏កំពុងតែមានគម្រោងប្តូររថយន្ត Rang Rover ដើម្បីជា ថ្នូរលួងចិត្តស្រីស្រស់រូបនេះទៀតផង។

បន្ទាប់ពីលេចឮព័ត៌មាន បែបនេះ បានធ្វើឲ្យពិធីការិនីប្រចាំ នៅក្នុងកម្មវិធី ”A1ខនសឺត” កញ្ញា តេង លក្ខណា មានប្រតិកម្មយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយនាងក៏បាន បកស្រាយប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ចំពោះបញ្ហានេះ នាងធ្លាប់បានចេញមុខបកស្រាយ ជាច្រើនលើករួចមកហើយ ព្រោះថា «បច្ចុប្បន្នខ្ញុំមានការងារ ធ្វើ មានសមត្ថភាពរកលុយ ដោយខ្លួនឯង ហើយក៏មិនចង់បានការជួយឧបត្ថម្ភ ពីខាងណានោះដែរ»។

ពិធីការិនី ដែលកំពុងតែត្រៀមខ្លួន បន្តការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះ បានប្រាប់ទៀតថា ”ជាធម្មតាទេ នៅពេលដែលគេឲ្យនេះឲ្យនោះ យើងគឺតែងតែចង់បានអ្វីមួយ ពីយើងហើយ ព្រោះថា លុយគឺពិបាករកណាស់ គេមិនចំណាយងាយៗឲ្យយើងទេ ម្យ៉ាងបើនិយាយពីចំណូល ដែលខ្ញុំរកពីសិល្បៈ គឺអាចទ្រទ្រង់ ជីវភាពខ្លួនឯងបាន ព្រោះថា ក្រៅពីការងារ ក្នុងស្ថានីយទូរទស្សន៍ ខ្ញុំក៏ទទួលថតស្ពតពាណិជ្ជកម្ម ធ្វើជាពិធីការិនី នៅតាមកម្មវិធីខាងក្រៅ ហើយការងារមួយចំនួនទៀត។ មួយវិញទៀត ប្រសិនបើខ្ញុំខ្វះលុយចាយ គឺម៉ាក់ប៉ាខ្ញុំ មានលុយឲ្យចាយ គ្មានអ្វីត្រូវទៅស្វែងរក អ្នកឧបត្ថម្ភទៀតនោះទេ”។

លក្ខណា បានប្រាប់ទៀតថា អ្វីដែលនាងបានបកស្រាយ គឺនាងមានការជឿជាក់ថា ប្រាកដជាមានមហាជនងឿងឆ្ងល់ មិនជឿលើនាងទេ ព្រោះមើលមកនាង ហាក់បី ដូចជាមានភាពហ៊ឺហាច្រើន ជាពិសេសនោះ គឺការលេងម៉ូដសំលៀកបំពាក់ហើយឆ្លៀតក្នុងឱកាសនេះ នាងក៏បានបកស្រាយថា ការស្លៀកពាក់របស់នាង គឺមិន ចំណាយលុយច្រើនទេ ព្រោះថាសំលៀកបំពាក់ភាគច្រើន ខាងហាងលក់សំលៀកបំពាក់ ជួយឧបត្ថម្ភឲ្យនាងស្លៀកពាក់ និងដើម្បីផ្សព្វផ្សាយខោអាវ គេផង។ អីចឹងហើយ បានជាប្រិយមិត្តមួយចំនួនគិតថា នាងរកចំណូលបានតិច គ្រាន់តែផ្លាស់ប្តូរម៉ូដសំលៀកបំពាក់នោះ មិនគ្រប់ផង តែតាមការពិតមិនមែនទេ ប្រាក់ដែល នាងរកបាន ពីសិល្បៈ គឺមានចំណែកតូចណាស់ ដែលចំណាយទៅលើសំលៀកបំពាក់ ហើយមួយចំណែកទៀត គឺចំណាយទៅលើជីវភាពរបស់នាង។

គួររលឹកផងដែរថា នាពេលកន្លងមក ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើង ទៅលើតារាក្នុងស្រុកខ្មែរ នៅពេលដែលចូលប្រឡូកក្នុងវិថីសិល្បៈ គឺតែង តែចាប់ផ្តើមបង្អួតវីឡា រថយន្តទំនើបៗ ភាពហ៊ឺហា ខុសកាលពីមិនទាន់ចូលសិល្បៈ ប៉ុន្តែចំពោះពាក្យចចាមអារ៉ាមបែបនេះ ជារឿយៗត្រូវបានពួកគេបដិសេធថា គ្មាន អ្នកជួយឧបត្ថម្ភទេ គឺជាញើសឈាមរបស់គេ ខំរកពីសិល្បៈ ប៉ុន្តែចុងក្រោយអ្វី ដែលពួកគេខិតខំលាក់បាំងនោះ បានលាតត្រដាង ដែលសរបញ្ជាក់ថា ការអះអាងរបស់ ពួកគេ គឺសុទ្ធសឹងតែលាបពណ៌ ឲ្យខ្លួនល្អតែប៉ុណ្ណោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]