មានរឿងអ្វីបានជា ឌីជេណាណា បង្ហោះសារនិយាយបែបនេះ អមជាមួយរូបសម្រក់ទឹកភ្នែក?

//s9.kh1.co/9f/9fc7849d532592ec33fce9919c6a1e95a6e4a203.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មានការភ្ញាក់ផ្អើលខ្លាំងក្រោយ អ្នកអធិប្បាយដ៏ពីកែ ឌីជេណាណា បង្ហោះសារនិយាយពីភាពបរាជ័យ អមជាមួយរូបភាពស្រក់ទឹកភ្នែកបែបនេះ។

ភ្នំពេញ៖ បើនិយាយដល់ពីធីការនិរីពូកែអធិប្បាយ មានវោហាស័ព្ទចាក់ទឹកមិនលេច ឌីជេណាណា ច្រើនឆ្នាំមកហើយដែលតារារូបនេះត្រូវបានមហាជនទូទាំងប្រទេសស្គាល់ និងចូលចិត្តស្រលាញ់ខ្លាំង។ ដោយនាងជាស្ត្រីម្នាក់ដែលចូលចិត្តចែករំលែករឿងល្អៗដល់ប្រិយមិត្ត ឬហ្វេននាងផ្ទាល់ ជាពិសេសជួយពិភាក្សារឿងរ៉ាវក្នុងចិត្តរបស់មហាជនដែលកំពុងជួបទុក្ខលំបាកផ្សេងៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើក្រឡេកទៅមើលជីវិតឯកជនរបស់ ឌីជេណាណា ត្រូវបានគេដឹងថានាងកំពុងរស់នៅយ៉ាងមានក្ដីសុខ ខណៈដែលរៀបការមានស្វាមីល្អ ព្រមទាំងថ្មីៗនេះនាងបង្កើតបានកូនប្រុសម្នាក់មានសុខភាពល្អ ឆ្លាត និងមានមុខមាត់ស្អាត ឃ្យូតផងនោះ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញពិធីការិនីរូបនេះ ឧស្សាហ៍បង្ហោះវីដេអូ និងរូបភាពជាមួយស្វាមី និងកូនបង្ហាញនូវស្នាមញញឹមយ៉ាងមានរីករាយស្ទើរគ្រប់ពេលវេលា។ 

ជាក់ស្ដែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ មុននេះបន្តិច ឌីជេណាណា បានបង្ហោះរូបភាពក្រៀមក្រំ សម្រក់ទឹកភ្នែកធ្វើឲ្យហ្វេនងឿងឆ្ងល់គ្រប់គ្នា។ ម្យ៉ាងវិញទៀត នាងបានសរសេរសារភ្ជាប់នឹងរូបភាពយ៉ាងដូច្នេះថា៖ 

១ឆ្នាំទៀតហើយ! សម្រាប់អ្នកខ្លះជា១ឆ្នាំដ៏រីករាយ សម្រាប់អ្នកខ្លះទៀតជាបរាជ័យ។ ឆ្លងឆ្នាំសម្រាប់អ្នកខ្លះ ជាការស្វាគមន៍ភាពជោគជ័យថ្មី សម្រាប់អ្នកខ្លះជាការរំលឹកថា ពេលវេលាដើរទៅមុខ ជីវិតខ្លួនឯងបែជាដើរថយក្រោយ។ ថ្ងៃចុងឆ្នាំនេះ ខ្ញុំមានទឹកភ្នែកមួយតំណក់ជាកម្លាំងចិត្តឲ្យប្រិយមិត្ត។ ចង់មើលវីដេអូពេញអត់?

សម្ដី ឌីជេណាណា

សូមទស្សនារូបភាពខាងក្រោម៖ 

ឌីជេណាណា
ឌីជេណាណា
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា 
ឌីជេណាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T