Miley Cyrus នៅតែបន្ត បង្ហាញមហាជននូវ ឈុតសំលៀកបំពាក់ និងស្តាយប្លែកៗរបស់នាង មើលទៅប្រហែលជានាង មិនអាចបញ្ឈប់ ឥរិយានិយមរបស់នាងបានទេ។

រូបភាពចុងក្រោយរបស់ Miley ជាមួយនឹងឈុតដ៏សិចស៊ី ហួសពីការស្មាននោះ បានធ្វើឲ្យមហាជនជាច្រើន ធ្វើការរិះគន់ ព្រោះសំលៀកបំពាក់របស់នាង ដូចជាមិនមានបិតបាំងអ្វីទាំងអស់ បានបញ្ចេញនូវដើមទ្រូងទៀតផង។ រូបរបស់នាង បានដាក់នៅក្នុងទស្សនាវដ្ដី Notion។

រីឯបទចម្រៀងថ្មីរបស់នាង អាល់ប៊ុមចុងក្រោយនឹងចេញនៅថ្ងៃទី៨ ខែកញ្ញាខាងមុខនេះ។ បទថ្មីរបស់នាងមានចំណងជើងថា “Wrecking Ball”។ នៅក្នុងអាល់ប៊ុមចុងក្រោយនេះ ប្រិយមិត្តនឹងបានស្ដាប់នូវបទដ៏ពិរោះពី Miley ហើយបានទស្សនានូវ សំលៀកបំពាក់ និងស្តាយប្លែកៗរបស់នាងផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ តារាចំរៀងរូបនេះ ដែលជាអតីតតារាភាពយន្ដក្នុងរឿង Hannah Montana? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]