មានមនុស្សជាច្រើន បាននាំគ្នាធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ់ ដើម្បីចូលរួមក្នុងពិធីបុណ្យផ្លែប៉េងប៉ោះ កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ។

ពិធីបុណ្យនេះបានធ្វើឡើងនៅក្នុង ទីក្រុងតូចមួយឈ្មោះថា Bunol ដែលបាននាំចូលនូវផ្លែប៉េងប៉ោះទំជាង ១៣០,០០០គីឡូក្រាម។ ប៉េងប៉ោះទាំងនោះ គឺគេទុកសំរាប់ឲ្យមនុស្សទាំងអស់គប់គ្នា ទៅវិញទៅមក រហូតដល់ចុងបញ្ចប់នៃកម្មវិធី ទីក្រុងនោះបានប្រែក្លាយទៅជាពណ៌ក្រហមគ្រប់ទីកន្លែង។ ក្រុមប្រឹក្សាឃុំនៅទីនោះ បានប្រមូលប្រាក់ចំនួន ១០អឺរ៉ូ ក្នុងមួយនាក់ ដែលស្មើនឹង ១៣ដុល្លារអាមេរិក ក្នុងការចួលរួមកម្មវិធីដ៏ធំនេះ។

ចំនួនសរុបនៃអ្នកចូលរួមមានប្រមាណ ២០,០០០នាក់ ក្នុងនោះមានអ្នកស្រុក Bunol ចំនួន ៥,០០០នាក់ ដែលអនុញ្ញាតឲ្យ ចូលលេងដោយមិនចាំបាច់បង់ប្រាក់ ហើយមនុស្សចំនួន ៣,០០០នាក់ បានមកពី ៦០ប្រទេស។ ពិធីបុណ្យផ្លែប៉េងប៉ោះមួយនេះ មានតាំងពីឆ្នាំ ១៩៤៥មកម្ល៉េះ ហើយកាលពីឆ្នាំមុន មានអ្នកចូលរួមរហូតដល់ ៤០,០០០នាក់ឯណោះ។

ច្បាប់នៃការលេងល្បែងមួយនេះគឺ មុនពេលដែលគប់ប៉េះប៉ោះទៅគ្នា ប៉េះប៉ោះត្រូវតែច្របាច់ឲ្យបែកជាមុនសិន ព្រោះខ្លាចវាបង្ករ ឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យមួយនេះ? តើមានបំណងចង់ចូលរួមលេងដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោម៖





























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]