ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយ វីដេអូ សកម្មភាព អ្នកនាង យុគ ចិន្តា ត្រូវប្រុសក្មេងឱបថើប ក្នុងថ្ងៃខួបកំណើតរួចមក មតិសាធារណជន ជាច្រើន ក៏បានលើក យកមកជជែកគ្នា ជុំវិញរឿងនេះ ដោយអ្នកខ្លះបាន បញ្ចេញមតិរិះគន់ អ្នកបង្ហោះវីដេអូនេះ ថាជារឿងឯកជន មិនគួរណាយកមក លាតត្រដាងជា សារធារណៈបែបនេះទេ ។ ឯអ្នកខ្លះទៀតគិតថា អ្នកនាង យុគ ចិន្តា មិនមែនជាក្មេងបៀមដៃ អត់ចេះគិតគូ វែងឆ្ងាយនោះដែរ ពោលនាងមាន អាយុច្រើនគួរសម ក្នុងការចេះថ្លឹងថ្លែង ក្នុងរឿងស្នេហាផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកនាង យុគ ចិន្តា ធ្វើអ្វីឲ្យជ្រុលជ្រោះហួសហេតុ ក៏នាងមានការ ទទួលខុសត្រូវខ្ពស់ ក្នុងនាមជា មនុស្សម្នាក់ចេះដឹង មានអ្នកស្រឡាញ់ ចូលចិត្តច្រើន និងឲ្យស័ក្តិសមឈ្មោះជា ពិធីការិនីល្បី ប្រចាំប្រទេសកម្ពុជា ។

ជាក់ស្ដែង ក្រោយពីវីដេអូ ក្នុងថ្លៃខួបកំណើត កាលពីឆ្នាំ២០១២នេះ បែកធ្លាយភ្លាម ហើយធ្វើឲ្យ មហាជនរិះយ៉ាងដំណំ លើរូបនាង លោក សូល ខូល ជាតារាសម្ដែង មានកេរ្ដិ៍ឈ្មោះ ល្បីល្បាញម្នាក់ និងជាអ្នកថតរូប ដ៏ជំនាញផងនោះ បាននិយាយថា ជាសិទ្ធិផ្ទាល់ខ្លួន របស់គេទេ គាត់(យុគ ចិន្តា) មានអាយុក៏ច្រើនហើយ គាត់អាចរកគូបាន ក៏ជួយអបអរគាត់ទៅ ។ គាត់ គឺជាមនុស្ស មានបេះដូង មិនមែនថ្មទេ ។

ចំណែកយុវជនដ៏ទៃផ្សេងទៀត បាននិយាយថា មិនគួរយករឿងបុគ្គល មកហែកហួរទេ មនុស្សម្នាក់ៗសុទ្ធ តែចង់បានសេចក្ដី សុខផ្ទាល់ខ្លួន បងចិន្តាចាស់ហើយ ល្មមគិតគូរ ហើយរឿងគូស្រករ។ រីឯតារាសម្ដែង ស្រីល្បីមួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មិនថាតារាល្បី ឬមនុស្សសាមញ្ញទេ អ្នកណាក៏ចង់បាន សេចក្ដីសុខផ្ទាល់ខ្លួនដែរ ។ ត្រឹមតែថើបប៉ុណ្ណោះ មិនបានរាំស្រើបស្រាលឯណា..? ម្យ៉ាងគាត់ (យុគ ចិន្តា) មិនមែនអាយុ១៦ឆ្នាំទេ សាមសិបជាងហើយ ល្មមដល់ពេលហើយ.... ។

តារាសម្ដែងស្រីល្បីឈ្មោះរូបនោះ បានបន្តបែបក្ដៅស្លឹកត្រចៀក និងចំអកអ្នកពូកែរិះគន់ ថា "អូន..? ចុះបើគេថត ម្ដាយឪពុកអូន...? ឱបគ្នាមកផ្សាយ អូនមានអារម្មណ៍ម៉េចដែរ..?? បងគិតថា ជាការពិត តារាល្បីជាមនុស្ស របស់មហាជនអ្នកណា ក៏ចង់ដឹងឮដែរ តែពេលខ្លះ វាហួសហេតុពេក.. បងសុំចិត្តថា ផ្សាយអីក៏ផ្សាយទៅ..! តែវាយប្រហារពេក ទទួលយកមិនបានទេ..!" ។

តារាសម្ដែងប្រុសម្នាក់ ដែលមានអាជីវកម្មផ្ទាល់ខ្លួន ក្នុងផ្សារទំនើបមួយ បាននិយាយថា "អូ...វីដេអូឱបថើបសោះហ្នឹង.? មិនមែន វីដេអូសិចឯណា.? មនុស្សគ្រប់រូបតែងតែ មានក្ដីស្រលាញ់ មានស្នេហា តែបងចិន្តា ជាមនុស្សម៉ឺងម៉ាត់ណាស់.. មិនមែនលំៗទេ រឿងស្នេហាកាន់តែប្រយ័ត្ន ជាងហ្នឹងទៅទៀត..! " ។

ជាការពិត បន្ទាប់ពីបែកធ្លាយវីដេអូនោះមក ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល តែទស្សនិកជនខ្លះ បែរជានិយាយថា ជារឿង សាមញ្ញៗ។ ប៉ុន្តែរឿងនំខេករបស់នាង ដែលមានរូបអាវ និងសុដនធំៗ ត្រូវបានគេបញ្ជាក់ថា ចង់និយាយពីភាពរីកចំរើន នៃអាជីវកម្ម កាត់ដេរសម្លៀកបំពាក់ របស់អ្នកនាង យុគ ចិន្តា ប៉ុណ្ណោះ គ្មានន័យក្នុងផ្លូវ អ្វីផ្សេងនោះទេ..៕


ដោយៈLookingTODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា