ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនីស្រីវ័យក្មេង សាច់សដូច សំឡីកញ្ញា ហ្វីហ្វី ថ្មីៗនេះស្រាប់តែ មានព័ត៌មានលេចឮ មកថា នាងកំពុងតែលួចមាន ទំនាក់ទំនងស្នេហា ដ៏ជិតស្និទ្ធជាមួយ បុរសវ័យក្មេង ដែលត្រូវជាកូនប្រុស របស់លោកមន្រ្តីធំម្នាក់ នៅក្នុងក្រុងភ្នំពេញ។

កញ្ញា ហ្វីហ្វី គឺជាតារាសម្តែងពន្លកថ្មី ដែលទើបត្រូវ បានបោះជំហាន ចូលប្រឡូកក្នុងសិល្បៈ បានប្រហែល ជារយៈពេល ជិត១ឆ្នាំតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ ទស្សនិកជនដាក់ ការចាប់អារម្មណ៍ខ្លាំង ទៅលើរូបនាងនោះ គឺព្រោះតែតារា ស្រីវ័យក្មេងរូបនេះ មានសម្រស់ស្រស់សោភា ថែមទាំងមាន សមត្ថភាពប៉ិនប្រសព្វ ក្នុងការសម្តែង ឈុតឆាកកាយវីការ ខារ៉ាអូខេទៀតផង ។

ថ្វីដ្បិតតែកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ ហ្វីហ្វី ទើបតែលេចពន្លឺ ឡើងសន្សឹមៗ នៅក្នុងវិថីសិល្បៈក៏ពិតមែន តែបើមើលទៅលើសន្ទុះ នៃការគាំទ្រមក លើរូបនាងវិញគឺ មិនចាញ់តារាស្រីជើងចាស់ ល្បីឈ្មោះមុនៗ ប៉ុន្មានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ហ្វីហ្វី ក៏ត្រូវបានគេដឹងថា ជាតារាស្រីមួយដួង ដែលសម្បូរទៅដោយ មន្តស្នេហ៍ទាក់ទាញ ចិត្តប្រុសៗ ឱ្យធ្លាក់លង់នៅក្នុង រណ្តៅស្នេហ៍របស់នាង ទាំងមិនដឹងខ្លួន។

ជាក់ស្តែងថ្មីៗនេះ មានព័ត៌មានលេចឮថា ស្រីស្រស់សម្បូរដើមទ្រូង សិចស៊ី កញ្ញា ហ្វីហ្វី កំពុងតែធ្វើឱ្យកន្លង់ៗជាច្រើន បាននឹងកំពុងតែ ឈ្លក់វង្វេងជ្រួលជ្រើម តាមសុំស្នេហ៍។ ខណៈដែលគេបានដឹងថា នាងកំពុងតែលួច បង្កាត់ភ្លើងស្នេហ៍ ផ្អែមជាមួយកូនប្រុស លោកមន្រ្តីធំម្នាក់។

ផ្អែកតាមប្រភព ពីអ្នកសិល្បៈដែលស្និទ្ធស្នាល ជាមួយតារាស្រីរូបនេះ បានបង្ហើបថា បុរសកូនលោកធំ ដែលកំពុងផ្តើមមាន ទំនាក់ទំនងជាមួយ ហ្វីហ្វី ខាងលើមានវ័យប្រហាក់ ជាង២០ឆ្នាំ។ បុរសម្នាក់នេះ និង ហ្វីហ្វី តែងបង្ហាញពីការ ស្និទ្ធស្នាលចុះឡើងៗ ទៅណាមកណា ជាមួយគ្នា គួរឱ្យចាប់អារម្មណ៍។

ប្រភពដដែល បាននិយាយទៀតថា បើតាមដឹងបុរសវ័យក្មេង បាននឹងកំពុងទាក់ទងជាមួយ ហ្វីហ្វី គឺត្រូវជាកូនប្រុស របស់លោកធំម្នាក់ ដែលមានមុខងារ និងបុណ្យស័ក្កិខ្ពស់ នៅក្នុងសង្គម។ ម្យ៉ាងទៀត ប្រុសក្មេងម្នាក់នេះ តែងយករថយន្តស៊េរីទំនើប បើកមកយកនាង ទៅដើរលេង ជាមួយគ្នាទៀតផង។

ជុំវិញព័ត៌មានលេចឮ ខាងលើ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងសុំ ការបំភ្លឺពីស្រីស្រស់ ហ្វីហ្វី បាននៅឡើយទេ។ ដូច្នេះ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខ មកបកស្រាយពីសំណាក់ កញ្ញា ហ្វីហ្វី នៅពេលក្រោយ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]