រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងយេយេ ដែលជីវិតស្រអាប់ពណ៌ បន្ទាប់ពីចែកផ្លូវជាមួយស្វាមី នាងអ៊ុំ គន្ធា បានស្រែកទ្រហោយំចង់ចេញពីមណ្ឌល កែប្រែគ្រឿងញៀន ដើម្បីទៅច្រៀងរកប្រាក់កម្រៃចិញ្ចឹមម្តាយ និងកូនដែលកំពុងតែធ្លាក់ខ្លួនដុនដាប ។
អតីតភរិយារបស់តារាចម្រៀង លោកផាន សុផាត រូបនេះ ត្រូវក្រុមគ្រួសា របញ្ចូនទៅកាន់មណ្ឌលកែប្រែគ្រឿងញៀន ក្នុងសង្កាត់ឃ្មួញរាជធានីភ្នំពេញ រហូតមកដល់ពេលនេះមានរយៈ ពេល៤ខែហើយ បន្ទាប់ពីនាងធ្លាក់ខ្លួនញៀនថ្នាំដល់កម្រិត ធ្វើឱ្យនិយាយលែងដឹងអី ជេរម្តាយ និងកូន ព្រមទាំងបំផ្លាញទ្រព្យមួយចំនួន នៅក្នុងផ្ទះទៀតផង ។

រយៈពេល៤ខែនៅក្នុងមណ្ឌល កែប្រែគ្រឿងញៀន ក្រុមគ្រួសាររបស់នាងអ៊ុំ គន្ធា អះអាងថា អាការញៀនថ្នាំរបស់នាងទំនង ជាអាចជាសះស្បើយច្រើនហើយ ដោយនាងតែងតែស្រក់ទឹកភ្នែកចង់ចេញពីមណ្ឌល កែប្រែក្នុងពេលក្រុមគ្រួសារទៅ សួរសុខទុក្ខរូបនាង ម្តងៗ។ ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាពេល ថ្មីៗនេះ ម្តាយរបស់នាងអ៊ុំ គន្ធា និយាយទាំងអួលដើម.កថា កូនរបស់អ្នកស្រីតែងតែទ្រហោយំ ចំពោះមុខអ្នកស្រី ក្នុងពេលអ្នកស្រីយកបាយសំឡទៅឱ្យនាង ម្តងៗ ។ អ៊ុំ គន្ធា បានយំអង្វរឱ្យអ្នកស្រីនាំនាងចេញពីមណ្ឌលកែប្រែ ដើម្បីឱ្យនាងបានច្រៀងរកប្រាក់ចិញ្ចឹមអ្នកស្រី និងកូនដែលកំពុងតែជួបទុក្ខលំបាកនាពេលបច្ចុប្បន្ន ។

អ្នកស្រីជាម្តាយរបស់នាងអ៊ុំ គន្ធា និយាយថា «គន្ធាយំប្រាប់ខ្ញុំថា ឱ្យនាងចេញពីទីនោះទៅ ដើម្បីនាងទៅច្រៀងបានប្រាក់ខ្លះទុកសម្រាប់ផ្គត់ផ្គង់ គ្រួសារដែលកំពុងរកព្រឹកខ្វះល្ងាច ព្រោះឥឡូវនេះកូនបងរបស់នាងបាន ទៅសុីឈ្នួលរត់តុហាងឱ្យគេ ចំណែកខ្ញុំលាងចានឱ្យគេដែរ រហូតដល់ម៉ោង១១យប់ ទើបត្រឡប់មកផ្ទះវិញ ។ កូនរបស់ខ្ញុំនៅតែច្រៀងពីរោះដដែល ព្រោះកាលពីពេលកន្លងទៅ ខ្ញុំបានទៅសួរសុខទុក្ខនាងនៅមណ្ឌលនោះ ហើយមានបុរសម្នាក់ទំនងជាអ្នកមាន ដែលមានកូននៅក្នុងមណ្ឌលដែរ គាត់ហៅនាងឱ្យច្រៀងភ្លេងការឱ្យគាត់ស្តាប់ លុះនាងច្រៀងចប់ហើយបុរសម្នាក់ នោះបានហុចប្រាក់១៥ដុល្លារ ដើម្បីឱ្យនាងទិញបាយហូប ។

នៅក្នុងមណ្ឌលកែប្រែនោះ គេរៀបចំជាតូបសម្រាប់ឱ្យសាច់ញាតិជួល ពេលទៅសួរសុខទុក្ខ ម្តងៗ ។ គន្ធាតែងទៅច្រៀងឱ្យគេស្តាប់ ហើយគេអាណិតនាងគ្រប់គ្នា ក៏ឱ្យប្រាក់នាងខ្លះ២ពាន់រៀល ខ្លះ៥ពាន់រៀល» ។ តាមការបញ្ជាក់របស់អ្នកស្រីជាម្តាយ អំពីអាការញៀនថ្នាំរបស់នាងអ៊ុំ គន្ធា ថា រហូតមកដល់ពេលនេះនាងបាន ប្រសើរជាងមុនច្រើន ពីព្រោះនាងនិយាយដឹងខុសត្រូវ ហើយភ្នែករបស់នាងមិនក្រហមដូចពេលមុនទេ។ ទោះជាយ៉ាងណាក្តី អ្នកស្រីនៅតែមិន ទាន់ច្បាស់នៅឡើយទេថា នឹងអាចនាំកូនចេញពីមណ្ឌលកែប្រែគ្រឿងញៀននេះបានឆាប់ ឬក៏យ៉ាងណានោះ ប៉ុន្តែអ្នកស្រីមានចិត្តអាណិតកូនស្រី ដែលទ្រហោយំនៅចំពោះមុខអ្នកស្រីពេលទៅជួបនាង ម្តងៗ ។ អ្នកស្រីនិយាយថា «ខ្ញុំក៏ចង់ឱ្យកូនចេញដែរ តែត្រូវរង់ចាំមើលសិន ព្រោះបើតាមខ្ញុំដឹង ប្រសិនបើយើងចង់យកកូនចេញ ដើម្បីពិសោធន៍រយៈពេលមួយសប្តាហ៍ ហើយមិនអីនោះ គេនឹងឱ្យចេញ តែប្រសិនបើនៅតែដដែល គេនឹងឱ្យបញ្ជូនទៅមណ្ឌលកែប្រែវិញ» ។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ អ្នកស្រីជាម្តាយនាងអ៊ុំ គន្ធា អំពាវនាវដល់សប្បុរសជននានា ឱ្យជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់អ្នកស្រីផង ព្រោះអ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹមចៅឱ្យបានរៀនសូត្រ ខណៈពេលប្តីរបស់អ្នកស្រីចាស់ ជរាមិនអាចធ្វើការអ្វីកើតទេ ។ អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមកូនរបស់គាត់មានតែនាងអ៊ុំ គន្ធា ម្នាក់គត់ ដែលរកប្រាក់មកចិញ្ចឹមគ្រួសារ ប៉ុន្តែឥឡូវនាងធ្លាក់ខ្លួនដល់ថ្នាក់នេះ មិនដឹងបានអ្នកណាជួយសម្រាលការលំបាកដ៏ធ្ងន់នេះបានឡើយ ។

ទន្ទឹមនេះ អ្នកស្រីដដែលអំពាវនាវដល់អតីតស្វាមីរបស់នាងអ៊ុំ គន្ធា គឺលោកផាន សុផាត ឱ្យជួយទំនុកបម្រុងដល់កូនបានរៀនសូត្រផង ។ ក្នុងនាមជាអតីតកូនប្រសា គឺអ្នកស្រីនៅតែស្រឡាញ់លោកផាន សុផាត ដដែល បើទោះបីជាពេលនេះលោក បានរៀបការប្រពន្ធថ្មី និងមានកូនម្នាក់ហើយក៏ដោយ ។ ក្រោយបាត់មុខពីពិភពសិល្បៈជិត១០ឆ្នាំ អតីតតារាចម្រៀងដែលធ្លាប់តែ សម្ញែងភាពសិចសុីលើឆាកតន្ត្រី នាងអ៊ុំ គន្ធា បានធ្លាក់ខ្លួនរស់នៅក្នុងជីវភាពលំបាកវេទនា រកព្រឹកខ្វះល្ងាច រហូតដើររើសខ្យង បេះត្រកួន ដកព្រលឹត ដើម្បីដូរអង្ករហូប ដោយទទួលបន្ទុកចិញ្ចឹមកូនប្រុសចំនួន២នាក់ ។

នាងបានរស់នៅលាក់ខ្លួនជាមួយម្តាយចាស់ នៅក្នុងភូមិបឹងបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងជីវភាពមួយស្ទើរតែគ្មានអាហារទទួលទានឡើយ ។ ទន្ទឹមភាពក្រលំបាកនេះ ជីវិតរបស់នាងគន្ធា ឈានដល់ថ្នាក់ញៀនថ្នាំលើសកម្រិត ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូននាងទៅកាន់មណ្ឌលកែប្រែ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]