កាលពីថ្មីៗនេះ នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន សាមស៊ុង លោក លីយ៉ុងហេ បានចេញមុខប្រកាស ជាសាធារណៈប្រាប់ គេហទំព័រកូរ៉េថាម ថា ក្រុមហ៊ុនលំដាប់ថ្នាក់លេខមួយ ខាងបច្ចេកវិទ្យា របស់កូរ៉េខាងត្បូងមួយនេះ នឹងដាក់បង្ហាញជាផ្លូវការ នូវ នាឡិកា Galaxy Gear របស់ខ្លួន នៅថ្ងៃទី ៤ ខែកញ្ញា ខាងមុខនេះ។

លោកបានបន្តទៀតថា នាឡិកា ស្មាតវ័ចនេះ ដំណើរការដោយ ប្រព័ន្ធ Android ដោយមាន រ៉េមទំហំ ១ជីហ្កាបៃស៍ អេក្រង់ AMOLED ទំហំ ១.៦៧ អ៊ីង ភ្ជាប់ជាមួយ ការប្រើប្រាស់វ៉ាយហ្វាយ និង ប្លូធូស ហើយជាពិសេសនោះគឺមាន ជម្រើសជាច្រើនពណ៌ទៀតផង។ ប៉ុន្តែជាអកុសល លោកលី មិនបានបញ្ជាក់ ប្រាប់ពីតម្លៃឲ្យបានច្បាស់លាស់នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអេឡិចត្រូនិច ជាច្រើនបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការផលិត នាឡិកា ស្មាតវ័ចរបស់ខ្លួន ដូចជា យើងឃើញមាន "Galaxy Gear" របស់ក្រុមហ៊ុន សាមស៊ុង "iWatch" របស់ក្រុមហ៊ុន អេផល និង "SmartWatch" របស់ក្រុមហ៊ុនសូនី ជាដើម។




បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះនាឡិកានេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]