រាជធានីភ្នំពេញ ៖ ម៉ូតូ​ឃ្លី​ក​បើកបរ​ដោយ​ក្មេង​ស្ទាវ​ចំនួន​២​នាក់​​ជ្រែ​គេឯងហើយ​ ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីមសេ​១២៥​ ​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​​៣​នាក់កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​២៤ មេសា ២០១២ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុងសង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក។

ប្រភព​ព័ត៌មានបានឱ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ឃ្លី​ក​បើកបរ​ដោយ​ក្មេង​ស្ទាវ​​២​នាក់ ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ជ្រែគេឯង​ថែម​ទៀត​។ លុះ​​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ទៅ​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥​ បើកបរ​ដោយបុរស​ម្នាក់​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​សគ្នា បណ្ដាល​ឱ្យ​ដួល​ប្រាវ​ទៅ​នឹង​​ថ្នល់​សន្លប់​២​នាក់​និង​ម្នាក់​ទៀត​រងរ​បួស​ស្រាល​។ ​​

ក្រោយ​ពី​គ្រោះថ្នាក់​ប៉ូលិស​ចរាចរ​ខណ្ឌទួល​គោក ​បានចុះទៅ​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​ ដើម្បី​រង់​ចាំ​កា​រដោះស្រាយ​ ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]