នេះគឺជាការទស្សនាសត្វព្រៃដ៏ជិតបំផុត ដែលមនុស្សយើងមិនធ្លាប់នឹងគិតដល់។ ខាងក្រោមនេះមានភ្ញៀវទេសចរមួយក្រុម បានមកទស្សនាជាមួយនឹង ហ្វូងតោដែលកំពុងតែស្រែកឃ្លាន។

សួនសត្វមួយនេះមានឈ្មោះថា Orana Wildlie Park ក្នុងទីក្រុង Christchurch ប្រទេស ញ៉ូហ្សេឡែន ដែលអាចឲ្យភ្ញៀវទេសចរ ទស្សនា និងឲ្យចំណីសត្វព្រៃនៅក្រៅទ្រុង ហើយពួកគេនៅក្នុងទ្រុង។ មានភ្ញៀវទេសចរប្រមាណ ២០នាក់ បានទិញសំបុត្រម្នាក់ ២៣ដុល្លារ ដើម្បីចូលទស្សនាក្នុងសួនសត្វ ដ៏គួរឲ្យស្រៀវខ្លួន។

នៅពេលដែលហ្វូងតោទាំងនោះ ឃើញមនុស្សនៅក្នុងទ្រុង ពួកវាបានលោតឡើងលើទ្រុង មានខ្លះទៀតខំខាំទ្រុង ដើម្បីចូលរួមជាមួយពួកមនុស្ស។ យ៉ាងណាមិញ ទ្រុងដែកមួយនេះរឹងមាំខ្លាំងណាស់ វាអាចរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរបាន ១០០%។ ជាងនេះទៅទៀត នៅក្នុងទ្រុងក៏មានអ្នកមើលថែសត្វពីរនាក់ ចាំរក្សាសុវត្ថិភាព និងឲ្យចំណីទៅសត្វតោទាំងនោះផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សួនសត្វមួយនេះ? តើមាននរណាម្នាក់ហ៊ានចូលក្នុងសួននេះដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]