កាលពីថ្មីៗនេះ យោងតាមគេហទំព័រកីឡា ប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស អាយុ ២៦ឆ្នាំ Wayne Rooney នឹងមិនចាកចេញពីក្លឹប មែនឆេស្ទឺយូណាយធីតឡើយ បន្ទាប់ពីមានការចែចូវពី សំណាក់ក្លឹបតោខៀវ ឆែលស៊ី កន្លងមក។

កាលពីជំនួបគ្នារវាងក្លឹប តោខៀវ Chelsea និងក្លឹបបិសាចក្រហម Man UTD កាលពីរាត្រីថ្ងៃច័ន្ទ ទី ២៦នោះ លោក Jose Mourinho គ្រូបង្វឹកក្លឹប តោខៀវ Chelsea បានទុករយៈពេល ៤៨ម៉ោងសម្រាប់ កីឡាកររូបនេះ ធ្វើការសម្រេចចិត្តក្នុងការផ្ទេរមកលេងឲ្យក្លឹបរបស់លោក។ ចំណែកឯលោក David Moyes គ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTD មានសុទិដ្ឋិនិយមថា នឹងមិនមាន កីឡាករក្នុងក្លឹបរបស់លោកណាម្នាក់ ចាកចេញឡើយ ហើយលោកសង្ឃឹមថា ខ្សែប្រយុទ្ធ Wayne Rooney រូបនេះនឹងបន្តលេងឲ្យក្លឹបរបស់លោកទៀត ដើម្បីបន្តគ្រប់គ្រងតំណែងជាម្ចាស់ពានរង្វាន់ English Premier League នារដូវកាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Rooney បានផ្ទេរពី ក្លឹប Everton មកលេងឲ្យ ក្លឹប Man UTD កាលពីខែ សីហា ឆ្នាំ ២០០៤ ក្នុងតម្លៃខ្លួនជាង ១២លានដុល្លារ និង ស៊ុតបញ្ចូលទីបាន ១៩៧គ្រាប់។





តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]