ការប្រកួតប្រជែងក្នុងជំនួញ នាំឲ្យអ្នកជំនួញគិតដល់វិធីសាស្រ្ដប្លែកៗ ដើម្បីទាក់ទាញភ្ញៀវ ។ ហាងទំនិញ Online ដ៏ធំមួយរបស់ ចិន អនុញ្ញាតឲ្យភ្ញៀវ ជ្រើសរើស ស្រីស្អាតដែលខ្លួនពេញចិត្តដឹក ទំនិញ ដែលខ្លួនទិញដល់ផ្ទះដោយបង់កម្រៃតែ ១០ យន ត្រូវជា ៦៥០០ រៀល បន្ថែម។ ស្រីដឹកជញ្ជូនទាំងនោះ ត្រូវបានគេដាក់ឈ្មោះថា Tao Girl ។

ការប្រើស្រីស្អាត និង សិចស៊ី ត្រូវបានគេជឿថាមានប្រសិទ្ធិភាពក្នុងការទាក់ទាញភ្ញៀវ ដូចជាក្នុងករណី អ្នកលក់ គ្រាប់ស្លា នៅប្រទេស តៃវ៉ាន់ ដែលស្លៀកពាក់សិចស៊ី លក់ស្លាតាមផ្លូវ ដូចក្នុងរូបខាងក្រោម ។ ប៉ុន្ដែកុំច្រលំថាពួកគេ ជាអ្នករកស៊ីផ្លូវភេទ ពួកគេលក់តែស្លាប៉ុណ្ណោះ មិនលក់ខ្លួនទេ។

តើប្រិយមិត្តគិតថាការប្រើនារីដែលមានសម្រស់ទាក់ទាញ អាចជួយក្នុងជំនួញ?

Tao Girls

នារីសិចស៊ីលក់ស្លា

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]