កាលពីថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន នីសសាន់ ម៉ូទ័រ របស់ប្រទេសជប៉ុន លោក Carlos Ghosn បានថ្លែង នៅក្នុងកម្មវិធីមួយ នារដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកថា ក្រុមហ៊ុនលោក នឹងដាក់លក់ រថយន្តស្វ័យប្រវត្តិ ដោយគ្មានអ្នកបើកបរ ដំបូងគេ អោយបានមុនឆ្នាំ ២០២០ ខាងមុខនេះ។

ក្រុមហ៊ុន នីសសាន់ នឹងបំពាក់ប្រព័ន្ធម៉ាស៊ីន ដំណើរការដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ មានអ្នកបើកបរឡើយ។ ចំណែកពាក់ព័ន្ធរឿងតម្លៃវិញ ក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់ឲ្យបានច្បាស់លាស់ឡើយ ដោយគ្រាន់តែបានសន្យាថា នឹងផ្តល់ជូននូវតម្លៃពិសេសមួយ ដែលជាទីពេញចិត្តសម្រាប់ អតិថិជនគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃ ក្រុមហ៊ុន នីសសាន់បានសហការយ៉ាងជិតស្និតជាមួយ មហាវិទ្យាល័យ ឯកទេសជាច្រើនដូចជា មហាវិទ្យាល័យ អិមអាយធី និងមហាវិទ្យាល័យ តូក្យូជាដើម ដើម្បីធ្វើការស្រាវជ្រាវ និងច្នៃប្រឌិតរថយន្តស័្វយប្រវត្តិនេះ ឲ្យបានល្អឥតខ្ចោះ សម្រាប់អ្នកទាំងអស់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។





តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? រង់ចាំមើល រថយន្តស្វ័យប្រវត្តិគ្មានអ្នកបើកបរនេះ ទាំងអស់គ្នា!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]