នូ ឧសភា លេងស្ទីលមួយនេះ ដាច់ចង្កេះហ្វេនមិនស្ទើរទេ

//s9.kh1.co/e8/e87a9db0e70f9165459a310eec6d60f0fd3f784c.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

លោក នូ ឧសភា បានបង្ហាញឈុតសម្លៀកបំពាក់មួយឈុតទៅក្នុងបណ្តាញសង្គមដែលធ្វើ​ឱ្យ​ទស្សនិកជន និងហ្វេនមានការភ្ញាក់ផ្អើលមិនតិចនោះទេ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង និងសម្តែងសាច់ដុំ លោក នូ ឧសភា បានបង្ហាញឈុតសម្លៀកបំពាក់មួយឈុតទៅក្នុងបណ្តាញសង្គមដែលធ្វើ​ឱ្យ​ទស្សនិកជន និងហ្វេនមានការភ្ញាក់ផ្អើលមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញឈុតសម្លៀកបំពាក់តាមបែបសុិចសុីមួយឈុត ដោយមានអាវកាក់មួយ ខោជើងវែង រួមទាំងដែកធំមួយជាប់នឹងកផងដែរ ក្រៅពីនេះលោកក៏បានលេងទឹកមុខរាងកាច និងសក់ខ្លីផងដែរ ដែលមើលទៅប្លែកភ្នែកខ្លាំងពីរាល់ដង សូម្បីតែហ្វេនក៏លាន់មាត់ថាមើលមិនចង់ស្គាល់ដែរ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបន្ថែមទាំងមានការងឿងឆ្ងល់ទៀតថា លោក នូ ឧសភា បាត់សាច់ដុំពោះទៅណាអស់រលីង ដោយពោះដូចរាងបោងឡើងវិញ៕

រូបភាព៖ Reynier Abello

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក នូ ឧសភា
  លោក នូ ឧសភា
  លោក នូ ឧសភា
  លោក នូ ឧសភា
  លោក នូ ឧសភា (រូបថ្មី)
  លោក នូ ឧសភា (រូបថ្មី)
នូ ឧសភា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T