សិស្សកូរ៉េម្នាក់ឈ្មោះ លី បានផ្ញើសារ បើខ្លាំង អ្ហែងមកបុណ្យខ្មោចអញ អញនឹងសម្លាប់អាអ្ហែង ទៅសិស្សម្នាក់ទៀតឈ្មោះ យឺន មុននឹងលោតពីលើផ្ទះជាន់ទី ២០ សម្លាប់ខ្លួន ព្រោះទ្រាំនឹងការធ្វើបាបពី សិស្សឈ្មោះ យឺន លែងបាន។

ក្នុងកំឡុងពេលមួយខែចុងក្រោយនេះ យឺន តែងតែធ្វើបាប លី ក្នុងថ្នាក់មិនចេះឈប់ ។ យឺន តែងតែយកដៃខ្មៅទៅចាក់ លី លេង ទាញសក់ លី ពីក្រោយ និង ស្ដោះដាក់មុខ​ លី ជាប្រចាំ ជួនកាល តាមដេញទាត់ធាក់ លី ដូចសត្វធាតុ។ យឺន បានប្រាប់ លី ថាបើ លី ចូលជាសមាជិកក្រុមរបស់គេ  យឺន នឹងមិនធ្វើបាប លី ទៀតទេ ។ នៅពេល លី ចូលជាសមាជិកក្រុមរបស់ យឺន យឺនទាមទារឲ្យ លី ដើរតាមគេរហូតដូចជាទាសកររបស់ យឺន ។

យឺន បានប្រាប់ប៉ូលីសថា ការធ្វើបាប លី ដែលជាមិត្តរួមថ្នាក់ ផ្ដល់ការសប្បាយដល់គេ ហើយ ចេះតែ ធ្វើបាបជាប្រចាំ ។ ប៉ូលីសបានឃាត់ខ្លួនសមាជិកក្រុមរបស់ យឺន ទាំង ១០ នាក់មកសាកសូរបន្ថែម  ហើយសង្ស័យថាក្រុមនេះ ជាក្រុមបងធំក្នុងសាលា ។ ដោយសារ យឺន មានអាយុក្រោម ១៤ ឆ្នាំ ប៉ូលីស ត្រូវការពិចារណាថា តើត្រូវដាក់ទោស យឺន បែបណា ។ យឺនអាចត្រូវបញ្ជូនចូលក្នុងទីឃុំឃាំងសម្រាប់ក្មេងក្រោមអាយុ។

មតិភាគច្រើនសម្ដែងការខឹងសម្បានឹង យឺន ហើយមានអ្នកខ្លះទាមទារឲ្យប្រហារជីវិត យឺន ព្រោះថា យឺន ដូចជាមិនបង្ហាញការសោកស្ដាយដែលបណ្ដាលឲ្យ លី សម្លាប់ខ្លួន ។ អ្នក ខ្លះបានបន្ទោសឪពុកម្តាយទាំងសងខាង ដែលមិនបានចាប់អារម្មណ៍ លើបញ្ហារបស់កូនៗ។ អ្នកខ្លះទៀតបន្ទោសអ្នកគ្រប់គ្រង សាលាដែលមិនបានទប់ស្កាត់វប្បធម៌ធ្វើបាបរវាងសិស្ស និង សិស្ស។

ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ត្រូវគេធ្វើបាប វាយសម្លត់យកលុយ បីបួនដងកាលនៅសិក្សាថ្នាក់អនុវិទ្យាល័យ ក្នុងក្រុងភ្នំពេញ។ តើប្រិយមិត្តធ្លាប់មានបទពិសោធន៍ ត្រូវគេធ្វើបាបដែរឬទេ ឬ ក៏ធ្លាប់មានបទពិសោធន៍ ធ្វើបានសិស្សដ៏ទៃដែលទន់ខ្សោយជាងខ្លួន ? តើប្រិយមិត្តគិតថា សាលាគួរធ្វើយ៉ាងណាដើម្បីទប់ស្កាត់អំពើនេះ? ការធ្វើបាបនេះអាចប៉ះពាល់ធ្ងន់ដល់ ការរៀនសូត្រ និង សតិអារម្មណ៍របស់ ជនរងគ្រោះ។

រូបខាងក្រោម ជាថ្នាក់របស់ យឺន និង លី តុរបស់ លី ត្រូវបានគេដាក់ផ្ដាមួយបាច់ ក្រោយពី លី សម្លាប់ខ្លួន

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]