ខេត្តកំពង់ធំ ៖ ​ បុរស​ម្នាក់​បាក់​ក្តោង​​ច្រមុះ​ បែកចង្កា ​និង​ងាប់កូន​គោ​អស់​​មួយ​ក្បាល​​​ខណៈ​ជិះម៉ូតូ​ទៅបុក​កូនគោ​​​ដើរ​ឆ្លង​​​ ផ្លូវ​​ ស្ថិត​ក្នុង​ភូមិ​ខ្មាស់ ​ស្រុកប្រាសាទបល័្លង្ក ​កាល​ពីវេលាម៉ោង​៧យប់ថ្ងៃទី២២ មេសា។

​​ជនរងគ្រោះ​​​មានឈ្មោះ​​យ៉ែម ​ទុំ​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មានទីលំនៅ ​​ភូមិកើតហេតុ​​ខាង​លើ ។ ប្រភពពី​ប្រពន្ធ​​​ជនរងគ្រោះ​​​បានឱ្យ​ដឹង​ថា មុនពេល​​​កើតហេតុ ​​ជនរងគ្រោះ​​​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ក្រហមចេញ​​ពីយាមដី​​ ក្នុងគោលបំណង​​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះជិះ​ជិត​ដល់ផ្ទះ ហើយនៅសល់​តែ​១០០​ម៉ែត្រប៉ុណ្ណោះ ស្រាប់តែ​មាន​មេគោ ​និង​​​កូនគោ​​​បណ្តើរ​​គ្នា​​ឆ្លង​ផ្លូវ ។​ប្រភពដដែល​​បន្ត​ទៀតថា ដោយសារ​តែ​​​ម៉ូតូ​របស់​ជនរងគ្រោះ​​ភ្លើងបំភ្លឺ​មិនសូវ​ភ្លឺច្បាស់ ​ទើប​មើលមិន​ឃើញ​ ក៏ជ្រុល​ទៅបុក​​ចំ​កូនគោបណ្តាល​ឱ្យ​​​ដួលបាក់​ក្តោង​ច្រមុះ​ និងបែក​ច្រមុះ​ ចំណែក​​​កូនគោ​បាន​​ងាប់នៅ​កន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​​បាន​ចុះ​ទៅ​ជួយអន្តរាគមន៍ ហើយ​​ប្រកាស​សួរ​​​រក​ម្ចាស់​​​កូនគោ​​ងាប់ ប៉ុន្តែ​​គ្មាននរណា​ម្នាក់អះអាង​ថា ​​​ជា​ម្ចាស់គោនោះ​ទេ ​​ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]