ក្មេងប្រុសម្នាក់ ត្រូវបានគ្រូពេទ្យ កាត់យកចេញនូវលលាដ៏ក្បាលរបស់គេ អស់មួយផ្នែកធំ ដោយសារតែលលាដ៏ក្បាលគេមានរន្ធ ហើយដំបៅក្លាយរីករាលដាល។

ទោះជាក្មេងប្រុស Oliver Kirk អាយុ៩ឆ្នាំ ត្រូវបានកាត់យកចេញនូវ លលាដ៏ក្បាលអស់ពាក់កណ្ដាលក្ដី គេនៅតែអាចទៅរៀន ដូចធម្មតាដ៏ដែរ តែត្រូវការពាក់មួយសុវត្ថិភាព ដើម្បីការពារខួរក្បាលរបស់គេ។ ការវះកាត់នេះ បានធ្វើឲ្យក្បាលរបស់ក្មេងនេះ មានតែស្បែកដ៏ស្ដើងដើម្បី ទប់ខួរក្បាលតែប៉ុណ្ណោះ ដែលត្រូវតម្រូវឲ្យក្មេងប្រុសម្នាក់នេះ ពាក់មួកសុវត្ថិភាពជាប់រហូត ក្នុងរយៈពេល ៥ខែ។

យ៉ាងណាមិញ កាលពីពីរសប្ដាហ៍មុននេះ Oliver បានទទួលដំណឹងល្អមួយពីគ្រូពេទ្យ ដោយគេអាចដាក់នូវលលាដ៏ក្បាល សេរ៉ាមិច ជំនួសកន្លែងដែលលលាដ៏ក្បាលគេ ត្រូវដកចេញបាន។ ហើយឥលូវនេះ គេមិនចាំបាច់ពាក់មួយសុវត្ថិភាពទៀតឡើយ គេនឹងអាចលេងកីឡាបានដូចកាលពីមុន។ ផលវិបាកមួយសំរាប់ Oliver គឺនៅពេលដែលអាកាសធាតុក្ដៅម្ដងៗ ផ្ទៃមុខរបស់គេ នឹងមានភាពឈឺចាប់ ហើយរន្ធដង្ហើមតាមច្រមុះរបស់គេ នឹងត្រូវបិទ ពិបាកក្នុងការដងដង្ហើម គឺត្រូវការថ្នាំសំលាប់មេរោគ anitibiotics ទៅជួយទប់ស្កាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីមួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]