ខេត្ត​ព្រៃ​វែង ៖ បុរស​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​​ត្រឡប់​មក​ពី​ធ្វើ​ការ​ ​ត្រូវ​រថយន្ត​មិន​ស្គាល់​​ម៉ាក​បុក​ពី​ក្រោយ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​​៦​និង​៤០​នាទី​ ថ្ងៃ​ទី​២២ មេសា លើ​ផ្លូវ​ជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​កាចាប់ ភូមិ​ព្រៃ​ខ្លា ស្រុក​ស្វាយ​អន្ទរ។ កំណាត់​ផ្លូវ​ជាតិ​លេខ​៨ វេលា​យប់​រថយន្ត​បើក​លឿន​ណាស់​ គប្បី​មាន​ការ​ប្រយ័ត្ន​​ក្នុង​ការ​ធ្វើ​ដំណើរ​​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ គ្រប់​គ្រាន់ ។

ជន​រង​គ្រោះ​​ស្លាប់​​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ ព្រះ​​កុសុមៈ​​ ឈ្មោះ​ឈិន ជីម ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ជា​ជាង​ឈើ មាន​ស្រុក​កំណើត​​នៅ​ភូមិ​គល់​ជ្រៃ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ និង​ម្នាក់​ទៀត​​របួស​ធ្ងន់​ឈ្មោះ​ម៉ុក ជន់ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ជា​ជាង​ឈើ ស្នាក់​នៅ​ជិត​គ្នា ។ស្ត្រី​ជា​ប្រពន្ធ​អ្នក​ស្លាប់​​ឱ្យ​ដឹងថា ជន​រង​គ្រោះ​ទាំង​ពី​រនាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​​ ឌុប​គ្នា​ចេញ​ពី​ផ្ទះ​​​គេ​នៅ​ជិត​កន្លែង​កើត​ហេតុ​ ស្រាប់​តែ​ត្រូវ​​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពី​ក្រោយ​ បណ្តាល​​ឱ្យ​ដួល​បោក​ក្បាល​​របួស​ធ្ងន់​​ទាំង​ពីរ​នាក់ ។

ជន​រង​គ្រោះ​​​ទាំង២​នាក់ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ទាំង​យប់ តែ​ជា​អកុសល​ប្តី​គាត់​​ស្លាប់​បាត់​បង់​ជីវិត​​ពេល​ប​ញ្ជូន​ដល់​មន្ទីរ​ ពេទ្យ ។សពជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​ នៅ​ស្រុក​កំណើត​វិញ ។

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]