ក្រុង​ប៉ោយប៉ែត ៖ ​ក្មេង​ប្រុស​ខ្មែរ​ម្នាក់​​ត្រូវ​​ចរន្ត​អគ្គិ​សនី​​​ឆក់​ស្លាប់​លើ​ទឹក​ដី ​ថៃ​ចំណុច​ផ្សារ​លុង​ក្លឿ ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ កាល​ពីវេលា​ម៉ោង​​១​រសៀល​ថ្ងៃទី ២៣ មេសា ២០១២ ខណៈ​​​ទៅដើរ​រើស​អេត​ចាយ ។

ក្មេង​ប្រុស​រង​គ្រោះ​​ឈ្មោះ​ជួង ស៊ិញ ​អាយុ​១០​ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​​ក្បាល​កោះ សង្កាត់​ប៉ោយ​​ប៉ែត ក្រុង​ប៉ោយប៉ែត ​។ តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​​រង​គ្រោះ​​មុន​ជួប​ឧប្បត្តិេហតុ​​អកុសល​​នេះ​គេ​ឃើញ​ដើរ​រើស​​ អេត​ចាយ​​នៅ​ចំណុច​ខាង​លើ​​ ​ហើយ​រត់​ប្រឡែង​គ្នា​លេង​ជា​មួយ​ប្អូន​បង្កើត​​និង​ក្មេង​ផ្សេងៗ​​ទៀតដែល​ ទៅ​រើស​អេត​ចាយ​​ដូច​គ្នា ជុំវិញ​ប៉ាយ​ណែនាំ​​ពីរបៀប​​ដាក់ និង​ដក​លុយ​របស់​ធនា​គារ​​​អម​ស៊ីន​របស់ថៃ​ក្បែរ​ទូ ATM ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]